កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី

របាយការណ៍វាយតម្លៃគម្រោងការផ្តល់សេវាធារាសាស្រ្តប្រកបដោយនិរន្តភាព

របាយការណ៍សង្ខេប

របាយការណ៍វាយតម្លៃនេះសិក្សាពីផលប៉ះពាល់នៃប្រព័ន្ធធារាសាស្រ្តចំនួនបី ដែលផ្តោតសំខាន់លើ៖ (១)​ ការចូលរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលគ្រួសារកសិករ ការបង្កើនផលិតកម្មកសិកម្ម និង (២) ការបង្ហាញឲ្យឃើញពីប្រសិទ្ធភាពនៃទឹកប្រាក់ និងនិរន្តភាព (ផ្នែកហិរញ្ញវត្ថុ) នៃវិធីសាស្រ្តអនុវត្តគម្រោង។

ប្រព័ន្ធធារាសាស្រ្តទាំងបីនេះ ត្រូវបានជ្រើសរើសយកមកធ្វើការវាយតម្លៃដោយ ផ្អែកលើមូលដ្ឋាន (ក) ប្រព័ន្ធធារាសាស្រ្តទាំងនេះបានដំណើរការបានមួយរយៈពេលសមល្មមសម្រាប់ធ្វើការសិក្សាវាយតម្លៃ និង (ខ) ប្រព័ន្ធធារាសាស្រ្តទាំងនេះបានសាងសង់ និងអនុវត្តតាមវិធីសាស្រ្តដូចគ្នានៅកាវ៉ាក់ដំណាក់កាលទី១ ដែលក្រោយមកទៀតបានអនុវត្តដោយកម្មវិធីកាវ៉ាក់ដំណាក់កាលទី២ នេះជាលទ្ធផលដែលបានទាញយកពីដំណាក់កាលទី១បន្តរហូតមកដល់ដំណាក់កាលទី២ ។

ប្រព័ន្ធធារាសាស្រ្តទាំងបីនេះរួមមាន៖ បឹងលៀសនៅខេត្តកំពង់ធំ ចម្លងជ្រៃនៅខេត្តកំពត និង ធម្មវិន័យ (ឬវត្តថ្មី)នៅខេត្តតាកែវ។

ការប្រមូលទិន្នន័យត្រូវបានធ្វើឡើងតាមរយៈការសម្ភាសន៍គ្រួសារដែលទទួលផលពីប្រព័ន្ធ និងគ្រួសារដែលមិនទទួលផលពីប្រព័ន្ធ ការពិភាក្សាក្រុមជាមួយកសិករដែលទទួលផលពីប្រព័ន្ធ និងគ្រួសារដែលមិនទទួលផលពីប្រព័ន្ធ និងសមាជិកគណកម្មការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្រ្តរបស់កម្មវិធីកាវ៉ាក់។ អ្នកគ្រប់គ្រងស្ថាប័នមីក្រូហិរញ្ញវត្ថុ អ្នកផ្តល់សេវាកម្មគ្រឿងយន្តកសិកម្ម និងក្រុមប្រឹក្សាឃុំទាំងនៅក្នុងតំបន់ទទួលផលពីប្រព័ន្ធ និងមិនទទួលផលពីប្រព័ន្ធ ក៏ត្រូវបានសម្ភាសជាបុគ្គលសំខាន់ៗក្នុងការប្រមូលព័ត៌មានសម្រាប់ការសិក្សាវាយតម្លៃនេះផងដែរ។

ទាញយករបាយការណ៍