កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី

និរន្តរភាព

គោលនយោបាយរបស់ក្រសួងការបរទេសនិងពាណិជ្ជកម្ម គឺថារាល់កម្មវិធីអភិវឌ្ឍន៍របស់ប្រទេសអូស្រ្តាលី​ប្រើ​ប្រាស់​ថវិកា​គម្រោង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់និងទទួលបានលទ្ធផលប្រកបដោយនិរន្តរភាព។

កាវ៉ាក់មានគោលបំណងអោយរាល់អន្តរាគមន៍ទាំងអស់ អាចបន្តទៅទៀតក្រោយពេលកម្មវិធីបញ្ចប់។ និរន្តរភាពគឺជាលក្ខខ័ណមុនគេបង្អស់ចំពោះរាល់សកម្មភាពនានា។​ ក្នុងអំឡុងពេលរៀបចំផែនការ កាវ៉ាក់ប្រមូលភស្តុតាងដែលអាចជឿជាក់បានថា លទ្ធភាពទទួលបានផលិតផល និងសេវាកម្មកាន់តែប្រសើរឡើងនឹងនៅតែបន្តផ្តល់ជូន បន្ទាប់ពីការចូលរួមរបស់កាវ៉ាក់ត្រូវបានបញ្ចាប់។ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្ររបស់យើង មានន័យថាកសិករនៅមូលដ្ឋាននឹងអាចគ្រប់គ្រង និងថែទាំប្រព័ន្ធទាំងនេះដោយខ្លួនឯងបាន។

អន្តរាគមន៍ទីផ្សារ

វិធីសាស្ត្រអភិវឌ្ឍន៍ទីផ្សារ ឬការធ្វើឱ្យទីផ្សារមានលក្ខណៈល្អប្រសើរសម្រាប់អ្នកក្រីក្រ ផ្តួចផ្តើមឱ្យមានការផ្លាស់ប្តូរជាប្រព័ន្ធនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើតនូវលទ្ធភាពកាន់តែធំឡើងដល់ទីផ្សារ ដែលផ្គត់ផ្គង់ទំនិញ និងសេវាកម្មដល់កសិករ។

ការគាំទ្រដោយផ្ទាល់របស់កាវ៉ាក់ដល់ដៃគូរបស់ខ្លួនដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្ម ផ្តោតលើការចែកចាយព័ត៌មានអំពីបច្ចេកទេសកសិកម្មដ៏កាន់តែប្រសើរឡើង។ នៅក្នុងរបាយការណ៍វាយតម្លៃកាវ៉ាក់ឆ្នាំ២០១៧ ការិយាល័យប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ (Office of Development Efficiency) របស់រដ្ឋាភិបាលអូស្រ្តាលី  បានសម្ភាសក្រុមកសិករមួយចំនួនដែលបានបញ្ជាក់យ៉ាង​ច្បាស់ថា ពួកគេនៅតែទទួលបានការគាំទ្រប្រឹក្សាពីការប្រើប្រាស់ផលិតផលកសិកម្ម។ ការវាយតម្លៃនេះ ក៏បានរកឃើញដែរថាក្រុមហ៊ុនដៃគូរបស់កាវ៉ាក់ នៅតែចាប់អារម្មណ៍ពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលអំពីវិធីប្រើប្រាស់ផលិតផលរបស់ខ្លួន និងបានដាក់បញ្ចូលជាផ្នែកមួយនៃគំរូអាជីវកម្មរបស់ពួកគេ។ ក្រុមហ៊ុនភាគច្រើនកំពុងបន្តធ្វើការងារនេះតាមរយៈការរួមបញ្ចូលគ្នា ទាំងការបណ្តុះបណ្តាលអ្នកលក់ និងការចុះផ្សព្វផ្សាយផ្ទាល់ដល់កសិករ។

កាវ៉ាក់បានជួួយក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ក្នុងការផ្លាស់ប្តូវិធីសាស្ត្រ អោយប្រែក្លាយពីអ្នកផ្តល់សេវាកម្ម ទៅជាអ្នកសម្របសម្រួលនិងនិយ័តករ។ ចំនុចនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្ររបស់ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ​២០១៤​ ដែលកត់សម្គាល់តួនាទីរបស់វិស័យឯកជននៅក្នុងការងារផ្សព្វផ្សាយ និងបានលើកឡើងអំពីកាវ៉ាក់។

ប្រព័ន្ធធារាសាស្រ្ត

ការចូលរួមរបស់កសិករចាប់ពីគ្រាដំបូង និងការពិគ្រោះយោបល់ជាប្រចាំនៅក្នុងដំណាក់ការរៀបចំ គឺជាផ្នែកមួយដ៏សំខាន់នៃការងាររបស់កាវ៉ាក់​ ដើម្បីកសាងភាពជាម្ចាស់ទៅលើប្រព័ន្ធធារាសាស្រ្ត។​ ភាពជាម្ចាស់នេះមានសារៈសំខាន់បំផុត ប្រសិនបើកសិករត្រូវថែរក្សាប្រព័ន្ធធារាសាស្រ្តក្នុងរយៈពេលយូរអង្វែង។ ប្រឡាយបេតុងរបស់កាវ៉ាក់មានតម្លៃខ្ពស់ក្នុងការសាងសង់ ប៉ុន្តែមានអាយុកាលប្រើប្រាស់យូរខ្លាំងជាងប្រឡាយធម្មតា ពោលគីពី១២ ដល់១៥ឆ្នាំប្រសិនបើថែទាំបានត្រឹមត្រូវ។

ដើម្បីអោយមាននិរន្តរភាព ប្រព័ន្ធធារាស្រ្តរបស់យើងត្រូវមានសមត្ថភាពផ្គត់ផ្គង់ទឹកអោយបានគ្រប់គ្រាន់ ដែលអាចឱ្យកសិករបង្កើនទិន្នផល ព្រមទាំងមានលទ្ធភាពបង់ថ្លៃសេវាប្រើប្រាស់និងថែទាំដោយសហគមន៍កសិករប្រើប្រាស់ទឹកក្នុងតំបន់។ សមាសភាគបច្ចេកទេសនៃគម្រោងនីមួយៗ ត្រូវបានសាងសង់ឡើង ឱ្យមានភាពងាយស្រូលក្នុងការប្រើប្រាស់ ហើយយើងវិនិយោគលើការកសាងសមត្ថភាពជំនាញនៅក្នុងសហគមន៍មូលដ្ឋាន ដើម្បីឱ្យពួកគេអាចប្រើប្រាស់ និងថែទាំប្រឡាយបានដោយខ្លួនឯង។

ប្រព័ន្ធធារាសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់យើង ទាក់ទាញចំណាប់អារម្មណ៍ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ហើយគាត់មានគំរោងនឹងអនុត្តវិធីសាស្រ្តរបស់កាវ៉ាក់ នៅក្នុងគម្រោងធារាស្ត្រតូចៗ នៅក្រោយក្រសួងកសិកម្ម។ កាវ៉ាក់ក៏បានជះឥទ្ធិពលលើធនាគារពិភពលោកផងដែរ។

ការងារគោលនយោបាយ

កាវ៉ាក់បានជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតគោលនយោបាយពូជស្រូវ ហើយក៏កំពុងជួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយអនុវត្តគោលនយោបាយនេះ តាមរយៈការជួយបង្កើតក្រុមប្រឹក្សាជាតិគ្រាប់ពូជ អង្គភាពគ្រប់គ្រងគ្រាប់ពូជ និងគណកម្មការជាតិរំដោះពូជ។ ការបង្កើតស្ថាប័នទាំងបីនេះនឹងអាចនាំទៅរកការរីកចម្រើនប្រកបដោយនិរន្តរភាព នៅក្នុងវិស័យពូជស្រូវរបស់កម្ពុជា និងលើកទឹកចិត្តដល់ការវិនិយោគពីបរទេស។

កាវ៉ាក់ជួយសម្រួលដល់ការបង្កើតវេទិកាគាំទ្រវិស័យពូជស្រូវ ដែលអាចអោយវិស័យសាធារណៈ និងឯកជនជួបគ្នាផ្លាស់ប្តូរគំនិតអំពីវិស័យនេះ ព្រមទាំងផ្តល់អាទិភាពលើតម្រូវការស្រាវជ្រាវសំខាន់ៗ។ ចំណាប់អារម្មណ៍របស់វិស័យសាធារណៈនិងឯកជននៅក្នុងការសន្ទនាបែបនេះ កំពុងតែឈានទៅដល់ការបង្កើតវេទិកាដែលមានស្ថាប័នច្បាស់លាស់ ប្រកបដោយនិរន្តរភាព។