កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា

វិស័យពូជ​និងការនាំចេញអង្ករ


ក្រុមការងារវិស័យពូជនិងការនាំចេញអង្ករ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ តាម​ការ​ស្នើ​សុំ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ដើម្បីគាំទ្រដល់​ការ​សម្រេច​ផែន​ការ​ ​នាំចេញ​អង្ករ​របស់ខ្លួន និង​បង្កើន​ការ​ប្រកួត​ប្រជែងនៅក្នុងទីផ្សារអន្ដរជាតិ។
ដើម្បីសំរេចបាននូវចក្ខុវិស័យនេះយើងកំពុងជួយណែនាំពូជស្រូវថ្មីៗ ដើម្បីធានាគុណភាព និងស្ថិរភាពនៃស្រូវអង្ករកម្ពុជា ដែលជាតម្រូវការនៃទីផ្សារនាំចេញ។ យើង​ក៏ធ្វើការជាមួយ​ក្រុមហ៊ុន​គ្រាប់ពូជឯកជន និងរោងម៉ាស៊ីនដើម្បីបង្កើនបរិមាណគ្រាប់ពូជដែលមានគុណភាពដែរ។
យើងក៏កំពុង​ស្វែងរកបច្ចេកវិទ្យាថ្មីៗ និងណែនាំដល់​អ្នកពាក់ព័ន្ធ ដើម្បី​ជួយ​កែលម្អ​ការ​គ្រប់គ្រង​ពូជ និងស្រូវអង្ករ ទាំងមុននិងក្រោយការប្រមូលផលដូចជាឧបករណ៍ដាំគ្រាប់ស្រូវជា​ដើម។

គ្រឿងយន្ត ជួយបង្កើនទិន្នផលនិងប្រសិទ្ធភាពកសិកម្មនៅកម្ពុជា

ឧបករណ៍ដាំគ្រាប់ស្រូវថ្មីមួយប្រភេទ ដែលកាត់បន្ថយអត្រាប្រើប្រាស់ពូជ សន្សំសំចៃទឹក និង បង្កើនប្រសិទ្ធភាពការដាំដុះកំពុងត្រូវបានណែនាំដល់កសិករកម្ពុជា។ ការបង្ហាញមួយ​នៅ​ខេត្តបាត់ដំបងត្រូវបានរៀបចំឡើងដោយ កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា រួមជាមួយ​ហាវេស សេនធ័រ ខេមបូឌា ​(HCC) ។