កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា

ការតាមដាន និងវាយតម្លៃ

ប្រព័ន្ធតាមដាន និងវាយតម្លៃ​​​របស់កម្មវិធីកាវ៉ាក់ ជាប្រព័ន្ធមួយសម្រាប់​វាស់​វែងអ្នកទទួលផលចេញពីគម្រោង ហើយ​ប្រព័ន្ធនេះក៏​ជា​ឧបករណ៍សម្រាប់ដំណើរការ​គ្រប់គ្រង​​ដែលត្រូវបានបង្កើតឡើង​​ដើម្បីជួយតម្រង់ទិសនិងជួយ​កែលម្អលើសកម្មភាពនានារបស់គម្រោងផងដែរ។។ កម្មវិធីកាវ៉ាក់​អនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃ​​​តាមស្តង់ដាមួយហៅថា Donor Committee for Enterprise Development (DCED)។ កម្មវិធីកាវ៉ាក់បានបានធ្វើសវនកម្មតាមស្តង់ដារបស់ DCED នៅឆ្នាំ២០១៣ ជាលទ្ធផលបានបង្ហាញថាឱ្យឃើញថាប្រព័ន្ធតាមដាន និងវាយតម្លៃ​​​របស់កម្មវិធីកាវ៉ាក់មានភាពរឹងមាំ។

ប្រព័ន្ធតាមដាន និងវាយតម្លៃ​របស់កម្មវិធីកាវ៉ាក់ត្រូវបានបង្កើតឡើងដើម្បីគាំទ្រចំណុចខាងក្រោម៖

. ការសិក្សាស្វែងយល់​បន្ត

ដើម្បីធានាឱ្យ​បាននូវរចនាសម្ព័នល្អប្រសើរ ការសិក្សាស្វែងយល់ជាបន្តនិងអភិវឌ្ឍន៍​ជាប់​ជាប្រចាំនៅក្នុងគម្រោង  (ការគ្រប់គ្រងតាមបែបបន្សាំ) ប្រព័ន្ធ​តាមដាន​និងវាយតម្លៃ​របស់កម្មវិធីកាវ៉ាក់ អាចផ្តល់នូវព័ត៌មានដែលទាក់ទងនឹងសកម្មភាពរបស់គម្រោង ដែលអនុញ្ញាតិឱ្យអ្នកគ្រប់គ្រង​គម្រោង​ អាចតាមដាននិងស្វែងយល់ពីបច្ចុប្បន្នភាព និងធ្វើការ​កែសម្រួល​ភ្លាមៗ​​នៅ​ពេល​ចាំបាច់។

. ការគ្រប់គ្រងលើបណ្តុំសកម្មភាព

កម្មវិធីកាវ៉ាក់បានចងក្រងប្រព័ន្ធតាមដាន និងវាយតម្លៃដើម្បីដែលអាចបត់បែនបានដើម្បីសម្រួលដល់ការត្រូតពិនិត្យគម្រោង។ ប្រព័ន្ធតាមដាន និង​វាយ​​តម្លៃ​​នេះ​ អនុញ្ញាតិឱ្យ​អ្នកគ្រប់គ្រង​កម្មវិធី​តាមដាន​ការវិវត្តទៅ តាំង​ពី​ដំណាក់​កាល​ដំបូងនៃសកម្មភាពនីមួយៗរបស់គម្រោង។ការត្រួតពិនិត្យបែបនេះបានជួយសម្រួលដល់អ្នកគ្រប់គ្រងក្នុងសម្រេចចិត្តក្នុងការ​ពង្រីកសម្មភាពបន្ថែលើផ្នែកណាមួយ​ នឹងចាត់ចែតធនធានមនុស្សឱ្យបាន​សម​ស្រប និងតាមកាលទេសជាក់ស្តែង។​

៣. រាយការណ៍វឌ្ឃនភាព និងព្យាករណ៍លើលទ្ធផល

ប្រព័ន្ធតាមដាន និងវាយតម្លៃ​​​របស់កម្មវិធីកាវ៉ាក់អាចរាយការណ៍យ៉ាងទៀងទាត់អំពីរាយការណ៍រឌ្ឃនភាព និងអាចធ្វើការប៉ាន់ប្រមាណលើលទ្ធផលដែលទទួលបានពីគម្រោង។​ ការព្យាករណ៍​លើលទ្ធនេះជួយឱ្យគម្រោងក្នុងការ​​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​អ្នកពាក់​ព័ន្ធ​នានាៗអំពីលទ្ធផលជាបឋមរបស់កម្មវិធី នឹងឈានទៅរកលទ្ធផលនៃការរំពឹងទុក។

អ្នកអាចទាយឯកសារលម្អិតអំពីប្រព័ន្ធតាមដាន និងវាយតម្លៃ​លម្អិតរបស់យើងបាននៅទីនេះ