កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

ប្រទេសអូស្ត្រាលីកំពុងគាំទ្រប្រទេសកម្ពុជា ដើម្បីណែនាំពូជស្រូវបន្សុទ្ធ ដល់ប្រជាកសិករ និងឧស្សាហកម្មកសិកម្ម។ ពូជស្រូវបន្សុទ្ធដ៏ជោគជ័យមួយ ដែលទន់ ក្រអូប គេហៅថា សែនក្រអូប (ឬសែនពិដោរ) ជាប្រភេទអង្ករល្អបំផុតសម្រាប់ធ្វើបាយឆា ដែលជាមុខម្ហូបដ៏ពេញនិយមនៅក្នុងតំបន់ទាំងមូល។ កម្មវិធីការវ៉ាក់ បានសហការជាមួយវិទ្យាស្ថានការឌី អគ្គនាយកដ្ឋានកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការបន្សុទ្ធពូជស្រូវសែនក្រអូប ដើម្បីបង្កើតជាអង្ករដែលមានគុណភាពខ្ពស់ និងអាចឱ្យប្រជាកសិករដាំដុះពីរទៅបីលើក ក្នុងមួយឆ្នាំ។ សូមទស្សនាវីដេអូនេះ ដើម្បីសិក្សាបន្ថែម។