កម្មវិធីកាវ៉ាក់យកចិត្តទុកដាក់ចំពោះនវានុវត្តន៍នៅក្នុងកម្មវិធីទាំងអស់របស់ខ្លួន។ ពិតណាស់ នវានុវត្តន៍ គឺជាគ្រឹះដ៏សំខាន់ ឆ្ពោះទៅរកកំណើនផលិតភាព។ កត្តាសំខាន់គឺត្រូវទទួលស្គាល់ថា នវានុវត្តន៍មិនមែនតែនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ វាអាចមានច្រើនសណ្ឋាន។ ឧទាហរណ៍ នវានុវត្តន៍ក្នុងកម្មវិធីកាវ៉ាក់មានដូចជា ការប្រើប្រាស់ការទូទាត់ឥតសាច់ប្រាក់ សម្រាប់ថ្លៃសេវាផ្គត់ផ្គង់ទឹកស្រោចស្រព ការលើកកម្ពស់ការកែច្នៃអនុផលនានាជាអាទិ៍ ធ្យូងអនាម័យ ពាណិជ្ជនីយកម្មពីលទ្ធផលដែលបានមកពីការស្រាវជ្រាវ ការណែនាំបច្ចេកទេសដាំគ្រាប់ពូជផ្ទាល់ ដែលមានតម្លៃទាប និងការបង្កើតជាម៉ូដែលវិធីសាស្រ្តថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន គ្រប់គ្រងលើប្រព័ន្ធធារាសាស្ត្រ។