កម្មវិធីកាវ៉ាក់មានបំណងលើកស្ទួយសមភាពយែនឌ័រ និងការផ្ដល់សិទ្ធិសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈការបញ្រ្ចាបយែនឌ័រ និងការអនុវត្តវិធានជាក់លាក់នានា សំដៅដោះស្រាយឧបសគ្គទាំំងនេះ។ ទាំងប្រទេសអូស្រ្តាលី និងរដ្ឋាភិបាលអូស្រ្តាលី ប្តេជ្ញាក្នុងការលើកកម្ពស់សមភាពយេនឌ័រ។
ការស្រាវជ្រាវបង្ហាញថា ឧបសគ្គចំពោះស្ត្រីនៅក្នុងវិស័យកសិកម្ម រួមមានទាំងលទ្ធភាពតិចតួចក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីខាងកសិកម្ម លទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុ ការទទួលបានការអប់រំតិចតួច និងនិយាមប្រពៃណីដែលបង្ខាំងពួកគាត់ពីការពង្រីកឱកាសនានារបស់ពួកគាត់។
កម្មវិធីកាវ៉ាក់ធ្វើការវិភាគយែនឌ័រ ដើម្បីធានាថា ទាំងសកម្មភាពថ្មី និងសកម្មភាពដែលមានស្រាប់ បង្កើតនូវឱកាសបានច្រើន សម្រាប់ដោះស្រាយបញ្ហាសមធម៌យែនឌ័រ និងសម្រាប់ដោះស្រាយបញ្ហាហានិភ័យជាក់លាក់ដែលអាចមាន។ ផ្នែកខ្លះនៃឱកាសរួមមានដូចជា៖
ការធានាបានថា មេរៀនរបស់កម្មវិធីកាវ៉ាក់ ដែលបានមកពីទំហំផលប៉ះពាល់នៃប្រព័ន្ធធារាសាស្ត្រចំពោះជីវិតរបស់ស្ត្រី ត្រូវបានបញ្ចូលទៅក្នុងការងារពាក់ព័ន្ធនឹងគោលនយោបាយរបស់កម្មវិធីកាវ៉ាក់ និងការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងការកែច្នៃកសិផល និងកសិពាណិជ្ជកម្ម ឱ្យកាន់តែទូលំទូលាយ។
ដៃគូ និងម្ចាស់ហ៊ុនរបស់កម្មវិធីកាវ៉ាក់ រួមមានទាំងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ត្រូវបង្កើនការយល់ដឹងស្ដីអំពីបញ្ហាយែនឌ័រសំខាន់ៗ ហើយចែករំលែកព័ត៌មានស្ដីអំពីយុទ្ធសាស្ត្រនានា ដែលត្រូវបានប្រើប្រាស់ប្រកបដោយជោគជ័យ ក្នុងដោះស្រាយបញ្ហាឧបសគ្គនានា។