កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា

គណៈកម្មការដឹកនាំគម្រោងថ្នាក់ជាតិ

យន្តការអភិបាលកិច្ចចម្បងសម្រាប់កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា ហៅកាត់ថា​ កាវ៉ាក់ (CAVAC) គឺ​ជា​គណៈកម្មការដឹកនាំគម្រោង​ថ្នាក់​ជាតិ​ដែលអនុម័តផែន​ការការងារប្រចាំ​ឆ្នាំរបស់​គម្រោង។ គណៈកម្មការដឹកនាំគម្រោង​ថ្នាក់​ជាតិ​​មាន​​សហប្រធាន​មកពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ (MAFF) ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) និង នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) នៃប្រទេសអូស្ត្រាលី។ គណៈកម្មការ​នេះអាចជួប​ប្រជុំជា​ផ្លូវការ​ក្នុង​អង្គ​ប្រជុំ​គណៈកម្មការដឹកនាំថ្នាក់​​ជាតិ ឬ​ប្រជុំបន្ទាន់ក្នុងករណីចាំបាច់ណាមួយ។

សមាសភាពគណៈកម្មការដឹកនាំ​ ​ថ្នាក់​ជាតិរួមមាន៖

  • ឯកឧត្ដម ថោ ជេថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម
  • ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • លោក លូក អាណុល (Luke Arnold) អនុប្រធានបេសកកម្ម ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា

 

ប្រធានគម្រោងកាវ៉ាក់ ដើរតួនាទីស្នូលក្នុង​ទំនាក់ទំនងជាមួយគណៈកម្មការនេះ ដែល​ត្រូវ​ជួប​ប្រជុំគ្នា ពីរដងក្នុងមួយឆ្នាំ ហើយរបៀបវារៈ និងឯកសារសំខាន់ៗ នឹងត្រូវ​ចែកជូនជាមុន។ អ្នកចូលរួមក្នុងអង្គប្រជុំនេះ​ ក៏​មានតំណាងពីមន្ទីរនានានៅថ្នាក់ខេត្ត ដែល​ធ្វើការ​នៅ​មូលដ្ឋាន​យ៉ាង​ជិត​ស្និទ្ធ​​ជាមួយកាវ៉ាក់។

សមាជិកគណៈកម្មការដឹកនាំគម្រោង​ថ្នាក់​ជាតិ​ ក្រោយអង្គប្រជុំ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨