កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

 ស្ត្រីក្នុងវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម

កម្មវិធី​ខ្សែ​សង្វាក់តម្លៃ​កសិកម្ម​កម្ពុជា​-អូស្ត្រាលី (កាវ៉ាក់) លើក​កម្ពស់​សមភាព​យេនឌ័រ និង​ការ​ផ្តល់សិទ្ធ​អំណាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី (WEE)​ ក្នុង​ប្រព័ន្ធ​កសិកម្ម​កម្ពុជា។ ការ​សម្រេច​សមភាព​យេនឌ័រ និង​ការ​ផ្តល់​សិទ្ធ​អំណាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្រ្តី​នៅ​ក្នុង​ប្រព័ន្ធ​នេះ តម្រូវ​ឲ្យ​មាន​ការ​យល់ដឹង​អំពីទស្សនទាន​របស់​វា។ ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​ជា​កិច្ចការ​មួយ​ដ៏​ស្មុក​ស្មាញ។ ស្ត្រី​ត្រូវ​បាន​គេ​គិត​ថា​ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​អំណោយ​ផល​ក្នុង​ការ​ធ្វើ​កសិកម្ម​ និង​កសិ​ឧស្សា​ហកម្ម​នៅ​កម្ពុជា​ ដោយ​សារ​តែ​បន្ទុក​ការងារ​ជា​ច្រើន​ក្នុង​គ្រួសារ និង​គ្មាន​ប្រាក់​កម្រៃ ដែល​ប៉ះ​ពាល់ដល់​ពេលវេលា និងការ​បម្លាស់ទី។ ស្ត្រី​មាន​លទ្ធភាព​តិច​ជាង​បុរស​ក្នុង​ការ​ទទួល​បាន​ដីធ្លី បច្ចេកវិទ្យា ហិរញ្ញវត្ថុ​ ទីផ្សារ ជំនាញ និងការអប់​រំ។ បន្ថែម​លើ​ឧបសគ្គ​ទាំងនេះ ស្រ្តី​ត្រូវ​បាន​រើស​អើង​និង​ទទួល​រង​សំពាធសង្គម នៅ​ពេល​ស្ត្រីអនុវត្ត "មុខងារ​ខុសពី​ប្រពៃ​ណី"។

ទាញយក

A generic square placeholder image with rounded corners in a figure.