កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

វេទិកាកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ វិស័យឯកជន និងគ្រឹះស្ថានស្រាវជ្រាវ បាននិងកំពុងតែអនុវត្តឡើង ក្នុងគោលបំណងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីអភិវឌ្ឍ និងបង្កើនការកែច្នៃផលិតផលកសិម្ហូបអាហារថ្មីៗលក់ក្នុងទីផ្សារ។ វេទិកានេះចូលរួមអនុវត្តកម្មវីធីដោយកម្មវីធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាអូស្ត្រាលី (CAVAC) ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលអូស្ត្រាលី សហគ្រិនខ្មែរដែលគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថា Techno ដែលជាស្ថាប័នស្រាវជ្រាវរបស់រដ្ឋ។ កម្មវិធីកាវ៉ាក់មានទិសដៅសំខាន់មួយធំ គឺជួយជំរុញកែច្នៃតម្លៃបន្ថែម លើផលិតផលកសិកម្មនៅក្នុងស្រុក ដើម្បីឱ្យមានគុណភាព និងសុវត្ថិភាព ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលពីបរទេស កំណើនការនាំចេញ និងដែលអាចចូលរួមលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។