កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

ម៉ម សុខុម ធ្លាប់ធ្វើការនៅរោងចក្រដើម្បីបានចំណូលបន្ថែមពីកសិដ្ឋានគ្រួសារនាង។ នៅពេលដែលសុខុមសំរាលកូន នាងមិនបានធ្វើការទៀតទេ ហើយស្វាមីនាងត្រូវចំណាកស្រុកទៅប្រទេសថៃដើម្បីរកកំរៃបន្ថែមផ្គត់ផ្គង់គ្រួសារ។ នៅឆ្នាំ២០១៤ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា(CAVAC)របស់រដ្ឋាភិបាលអូស្ត្រាលីបានជួយសាងសង់ប្រព័ន្ធធារាសាស្ត្រដែលផ្តល់ទឹកពេញមួយឆ្នាំក្នុងភូមិចំលងជ្រៃ ខេត្តកំពត ដែលសុខុមរស់នៅ។ វីដេអូនេះបង្ហាញថាប្រព័ន្ធធារាសាស្ត្រនេះបានផ្លាស់ប្តូរជីវិតរបស់សុខុមនិងជួយឲ្យគ្រួសារនាងជួបជុំគ្នា។