ប្រព័ន្ធធារាសាស្ត្រដែលកម្មវិធីកាវ៉ាក់បានកសាង ផ្ដល់ឱ្យកសិករនូវទឹកសម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ ធ្វើឱ្យពួកគេដាំដុះបានកាន់តែច្រើនឡើង ក្នុងមួយឆ្នាំៗ ព្រមទាំងបង្កើនទិន្នផលរបស់គេទៀតផង។ ចំណែកផ្លូវធ្វើដំណើរដែលត្រូវបានសង់ឡើងជាចំណែកនៃគម្រោងកសាងប្រព័ន្ធធារាសាស្ត្រ ក៏ជួយឱ្យកសិករទាំងនេះងាយស្រួលធ្វើដំណើរទៅស្រែចម្ការ សំចៃបានទាំងពេលវេលា ចំណេញទាំងកម្លាំង។