ជំហានដំបូងមួយ គឺត្រូវកំណត់លក្ខណវិនិច្ឆ័យជ្រើសរើសដែលត្រូវយកទៅប្រើ ដើម្បីប្រាប់ឱ្យដឹងពីបញ្ជីដំបូងនៃគម្រោង និងប្រឡាយធារាសាស្ត្រដែលមានសក្ដានុពល ដើម្បីយកទៅពិចារណា។ កម្មវិធីកាវ៉ាក់បានបង្កើតលក្ខណវិនិច្ឆ័យជ្រើសរើស ដោយផ្អែកទៅតាមបទពិសោធន៍មេរៀននានា ក្នុងការអនុវត្តការងារដំណាក់កាលទី១របស់ខ្លួន (ចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៥)។ ទស្សនកិច្ចការងារបឋម ត្រូវបានធ្វើឡើងដោយក្រុមអ្នកបច្ចេកទេសពហុវិទ្យា (ដូចជា អ្នកឯកទេសផ្នែកជលវិទ្យា វិស្វកម្ម ក្សេត្រសាស្ត្រ និងអ្នកឯកទេសខាងប្រតិបត្តិការ និងថែទាំ) ព្រមទាំងអាជ្ញាធរមូលដ្ឋាន រួមមាន បុគ្គលិកមន្ទីរធនធានទឹក និងឧតុនិយម ដើម្បីកំណត់មើលថា ប្រឡាយណាខ្លះ ដែលត្រូវគិតគូរជាបន្ត។ ក្រុមការងារនេះនឹងរៀងចំធ្វើបញ្ជីប្រឡាយដែលត្រូវវាយតម្លៃ សម្រាប់លទ្ធភាពដែលត្រូវពិនិត្យឡើងវិញ ដោយក្រុមកសិករ និងបុគ្គលិកមន្ទីរធនធានទឹក និងឧតុនិយម។