កម្មវិធីកាវ៉ាក់ដំណើរការការងារលទ្ធកម្ម និងការជ្រើសរើសបុគ្គលិកទាំងអស់របស់ខ្លួន ស្របតាមបទដ្ឋានវិជ្ជាជីវៈខ្ពស់បំផុត។ យើងប្ដេជ្ញាចិត្តចំពោះការគោរពតាមនិតិវិធីនានា ដែលធានានូវគណនេយ្យភាព តម្លាភាព គុណតម្លៃចំពោះរូបិយបណ្ណ និងប្ដេជ្ញាប្រកាសនូវការសម្រេចចិត្តនានាដោយផ្អែកលើគុណសម្បត្តិ។
ការងារលទ្ធកម្មទាំងអស់ត្រូវបានដំណើរការស្របតាមបទបញ្ញាត្តិលទ្ធកម្មរបស់ Commonwealth (CPR) ហើយរាល់ការផ្តល់ជំនួយហិរញ្ញវត្ថុទាំងអស់ត្រូវបានអនុវត្តស្របតាមគោលការណ៍ណែនាំ និងបទបញ្ញាត្តិនៃការផ្តល់ជំនួយរបស់ Commonwealth (CGRG)។
កម្មវិធីកាវ៉ាក់លើកទឹកចិត្តឱ្យមានការប្រកួតប្រជែង និងបន្តស្វែងយល់ឱ្យកាន់តែច្បាស់ អំពីវិធីដែលក្រុមហ៊ុនក្នុងស្រុក និងបុគ្គលនានា អាចជួយឱ្យកម្មវិធី បំពេញតម្រូវការអាជីវកម្ម និងការសិក្សាស្រាវជ្រាវរបស់កម្មវិធី។ យើងស្វាគមន៍ទទួលយកការធ្វើបច្ចុប្បន្នភាព និងវិធីសាស្ត្រអនុវត្ត ពីបណ្ដាក្រុមហ៊ុន និងបុគ្គលនានា តាមរយៈសំណើរព័ត៌មាននានាដោយស្ម័គ្រចិត្ត។
កម្មវិធីកាវ៉ាក់ប្ដេជ្ញាចិត្តចំពោះការការពារកុមារ និងការរក្សាសុវត្ថិភាពសុខមាលភាពរបស់កុមារ នៅក្នុងសេចក្ដីប្រកាសរបស់កម្មវិធីកាវ៉ាក់។ និតិវិធីជ្រើសរើស និងសម្រិតសម្រាំងបុគ្គលិក ស្ដែងឱ្យឃើញច្បាស់ពីការប្ដេជ្ញាចិត្តនេះ ហើយរួមបញ្ចូលទាំងការពិនិត្យលើលិខិតថ្កោលទោសផងដែរ។
ស្ត្រី និងជនពិការដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ត្រូវបានលើកទឹកចិត្តជាខ្លាំង ក្នុងការដាក់ពាក្យបម្រើការងារក្នុងតួនាទីដែលត្រូវបានប្រកាសជ្រើសរើស។ កម្មវិធីកាវ៉ាក់ទទួលស្គាល់ទំនួលខុសត្រូវរបស់ខ្លួន ក្នុងការផ្ដល់នូវកន្លែងធ្វើការដែលមានឱកាសស្មើគ្នា ដោយធានាថា ការសម្រេចចិត្តជ្រើសរើស និងសម្រិតសម្រាំងបុគ្គលិកទាំងអស់ សុទ្ធតែផ្អែកលើបេក្ខជន/នារីដែលមានលក្ខណសម្បត្តិ និងបទពិសោធន៍ប្រសើរបំផុត គឺជាបុគ្គលដែលអាចបំពេញតាមលក្ខខណ្ឌតម្រូវ ក្នុងតួនាទីនោះបាន។
ការដេញថ្លៃ និងកន្លែងទំនេរបច្ចុប្បន្ន