កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

«​សក្ខីភាព​ពី​កសិករ​»​ ​ទាំងនេះ​បង្ហាញ​ត្រួសៗ​ពី​អត្ថប្រយោជន៍​ ​ដែល​ប្រព័ន្ធ​ធារាសាស្ត្រ​នៃ​កម្មវិធី​កា​វ៉ា​ក់​កំពុង​ផ្តល់​ជូន​សហគមន៍​តាមរយៈ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​។​ ​អត្ថប្រយោជន៍​ដែល​បាន​ ​ឮ​ពី​កសិករ​ផ្ទាល់​មាន​ច្រើន​រួម​មាន​ ​ការ​ធ្វើស្រែ​កាន់តែ​ងាយស្រួល​ ​មាន​តម្លៃថោក​(​បូម​ទឹក​) ​ហើយ​ចំណាយ​ពេល​តិច​ជាង​មុន​ ​ព្រមទាំង​បានឮ​ផង​ដែរ​ថា​ ​ការ​ទទួល​បាន​ផ្លូវ​ធ្វើដំណើរ​ស្រួល​ជាង​មុន​ ​និង​ប្រព័ន្ធ​ភ្លើងអគ្គិសនី​នៅ​ក្នុង​តំបន់​ ​ពិតជា​បាន​ធ្វើ​ឱ្យ​ជីវិត​ ​និង​ជីវភាពរស់នៅ​របស់​ពួកគាត់​បាន​ប្រសើរ​ឡើងជា​ង​មុន​មែន​។

ប្រព័ន្ធធារាសាស្ត្រស្ដែងឱ្យឃើញនូវគុណតម្លៃដ៏គាប់ប្រសើរសម្រាប់កសិករ

ចំពោះកសិករជាច្រើននៅកម្ពុជា ការទទួលបាននូវការផ្គត់ផ្គង់ទឹកពេញមួយឆ្នាំ គឺជាបញ្ហាប្រឈមមួយ។ ភាគច្រើន គេប្រើទឹកអណ្ដូង ឬទិញពីអ្នករកស៊ីដឹកទឹកលក់ ហើយជម្រើសនេះ រមែងជាជម្រើសដែលត្រូវចំណាយច្រើន។ យ៉ាងណាមិញ សូមថ្លែងអំណរគុណដល់កម្មវិធីកាវ៉ាក់ដែលផ្ដល់សេវាធារាសាស្ត្រប្រកបដោយនិរន្តរភាព ធ្វើឱ្យថ្លៃចំណាយដើម្បីទទួលបានទឹកប្រើប្រាស់ ត្រូវបានកាត់បន្ថយយ៉ាងច្រើន ចំណែកឯការផ្គត់ផ្គង់ទៀតសោត គឺមានរហូតពេញមួយឆ្នាំ។

October 2020

ផ្លូវធ្វើដំណើរងាយស្រួល សម្រួលដល់សកម្មភាពធ្វើកសិកម្ម

ប្រព័ន្ធធារាសាស្ត្រដែលកម្មវិធីកាវ៉ាក់បានកសាង ផ្ដល់ឱ្យកសិករនូវទឹកសម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ ធ្វើឱ្យពួកគេដាំដុះបានកាន់តែច្រើនឡើង ក្នុងមួយឆ្នាំៗ ព្រមទាំងបង្កើនទិន្នផលរបស់គេទៀតផង។ ចំណែកផ្លូវធ្វើដំណើរដែលត្រូវបានសង់ឡើងជាចំណែកនៃគម្រោងកសាងប្រព័ន្ធធារាសាស្ត្រ ក៏ជួយឱ្យកសិករទាំងនេះងាយស្រួលធ្វើដំណើរទៅស្រែចម្ការ សំចៃបានទាំងពេលវេលា ចំណេញទាំងកម្លាំង។

ប្រព័ន្ធធារាសាស្ត្រល្អ នាំមកនូវទិន្នផលខ្ពស់ និងប្រាក់ចំណេញច្រើន

ប្រព័ន្ធធារាសាស្ត្ររបស់កម្មវិធីកាវ៉ាក់ ជួយឱ្យកសិករដាំដុះស្រូវបានកាន់តែច្រើន តាមរយៈការផ្ដល់ជូននូវទឹកសម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ។ ប្រព័ន្ធធារាសាស្ត្រជួយបន្ថយទាំងកម្លាំងពលកម្ម និងថ្លៃចាយវាយសម្រាប់កសិករដែលធ្លាប់តែស្រោចស្រពស្រែដំណាំរបស់គេ ដោយប្រើទឹកអណ្ដូង ឬទិញទឹកពីអ្នកដឹកទឹកលក់។ ជាលទ្ធផលនៃការជ្រោមជ្រែងពីកម្មវិធីកាវ៉ាក់ ប្រពលភាពនៃដំណាំ (បរិមាណដំណាំដាំដុះក្នុង១ឆ្នាំៗ) និងទិន្នផលដែលទទួលបាន កំពុងតែមានការកើនឡើង ហើយថ្លៃចំណាយលើការបូមបង្ហូរទឹកស្រោចស្រព ក៏ត្រូវបានកាត់បន្ថយដូចគ្នា។

ប្រព័ន្ធធារាសាស្ត្រកំពុងនាំមកនូវជីវភាពរស់នៅដ៏សម្បូរបែប

ចំពោះសហគមន៍ជនបទនៅកម្ពុជា ការស្រោចស្រពស្រែរបស់គេ តាំងតែពីដើមមក រមែងជាភារកិច្ចដែលត្រូវចំណាយពេលយូរ ហើយចាយវាយច្រើន។ កសិករជាច្រើនបូមទឹកពីអណ្ដូង អូរ និងស្ទឹងដែលនៅក្បែរៗ ឬទិញទឹកពីគេ យកមកស្រោចស្រពស្រែរបស់ពួកគេ។

ប្រព័ន្ធធារាសាស្ត្រ និងការប្រើប្រាស់ទឹកនៅក្នុងគ្រួសារ

ប្រព័ន្ធធារាសាស្ត្រដែលកម្មវិធីកាវ៉ាក់បានឧបត្ថម្ភ ផ្ដល់ឱ្យកសិករនូវទឹកសម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ ធ្វើឱ្យពួកគេដាំដុះបានកាន់តែច្រើនឡើង ក្នុងមួយឆ្នាំៗ ព្រមទាំងបង្កើនទិន្នផលរបស់គេទៀតផង។ កាលពីមុន កសិករនៅឃុំសំបូរ ខេត្តកណ្ដាល ខ្សត់ទឹកប្រើប្រាស់ សម្រាប់ការលាងសម្អាត និងធ្វើអនាម័យបឋម។ ដោយឡែកពេលនេះ បន្ទាប់ពីប្រឡាយរបស់កម្មវិធីកាវ៉ាក់ត្រូវបានកសាងរួច ពួកគេមានទឹកគ្រប់គ្រាន់យកទៅប្រើប្រាស់ សម្រាប់គោលបំណងផ្សេងៗជាលក្ខណៈគ្រួសារបាន។

ប្រព័ន្ធធារាសាស្ត្រផ្ដល់អគ្គិសនីសម្រាប់ប្រើប្រាស់

ប្រព័ន្ធធារាសាស្ត្រដែលកម្មវិធីកាវ៉ាក់បានសង់ ផ្ដល់ជូនកសិករនូវទឹកសម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ ដោយអនុញ្ញាតឱ្យគេបង្កបង្កើនផងកាន់តែច្រើន ព្រមទាំងបង្កើនទិន្នផលរបស់គេ ក្រៅពីនេះនៅមានអត្ថប្រយោជន៍ផ្សេងទៀតផងដែរ។ សម្រាប់កសិករខ្លះ សមិទ្ធិកម្មនៃប្រព័ន្ធធារាសាស្ត្រនេះក៏ផ្ដល់ឱ្យគេនូវអគ្គិសនីសម្រាប់ប្រើប្រាស់ផងដែរ។