ចំពោះប្រជាជនខ្មែរ ការគ្រប់គ្រងធនធានទឹករមែងមានសារៈសំខាន់ជាប់មករហូត សម្រាប់ផលិតកម្មកសិកម្ម និងការទ្រទ្រង់ជីវភាពរស់នៅ។ ប្រព័ន្ធធារាសាស្ត្រនៅតំបន់អង្គរ កាលពីជាង១ពាន់ឆ្នាំមុន គឺជាប្រព័ន្ធធារាសាស្ត្រដ៏ធំមួយនៅក្នុងពិភពលោក។ បច្ចុប្បន្ននេះ ប្រឡាយធារាសាស្ត្រមានជាង២៥០០ប្រព័ន្ធ ក្នុងប្រទេសកម្ពុជា។ ប្រឡាយភាគច្រើនត្រូវបានសង់ឡើងក្នុងសម័យខ្មែរក្រហម ពោលគឺចុងទសវត្ស ឆ្នាំ១៩៧០ ហើយប្រឡាយជាច្រើនដំណើរការមិនពេញលេញ ដោយទាមទារឱ្យមានការស្ដារឡើងវិញ រីឯប្រព័ន្ធមួយចំនួនទៀតគឺមិនអាចដំណើរការបានតែម្ដង។
កម្រងរបាយការណ៍បច្ចេកទេសសង្ខេបនេះ ដកស្រង់ពីបទពិសោធន៍មេរៀននៃកម្មវិធីកាវ៉ាក់ ដើម្បីបង្កើនការយល់ដឹងអំពីដំណាក់កាលនានា ឈានទៅរកការកសាងប្រព័ន្ធធារាសាស្ត្រប្រកបដោយនិរន្តរភាពនៅកម្ពុជា។ របាយការណ៍សង្ខេបថ្មីៗ នឹងត្រូវបង្ហោះចូលតាមពេលកំណត់ជាបន្តបន្ទាប់។
ផែនការគ្រប់គ្រងអាងទន្លេងត្រូវបានចាត់ទុកជាគ្រោងការដ៏សំខាន់សម្រាប់គាំទ្រដល់ការអភិវឌ្ឍធនធានទឹកប្រកបដោយនិរន្តរភាព។ ច្បាប់ស្ដីអំពីធនធានទឹកនៅកម្ពុជា ចាត់តាំងឱ្យក្រសួងធនធានទឹក និងឧតុនិយម មើលខុសត្រូវលើការរៀបចំផែនការគ្រប់គ្រងអាងទន្លេ ដោយសហការជាមួយក្រសួងពាក់ព័ន្ធទាំងអស់។
March 2021

ម៉ូដែលគ្រប់គ្រងធនធានទឹក ជួយឱ្យអ្នកគ្រប់គ្រងអាងទន្លេ និងអ្នកប្រើប្រាស់ទឹកទន្លេ ធ្វើផែនការ និងធ្វើការអភិវឌ្ឍប្រកបដោយទំនុកចិត្ត ហើយគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព។ STB នេះពង្រាងនូវប្រភេទម៉ូដែលគ្រប់គ្រងធនធានទឹកធំៗ ដែលត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រងធនធានទឹក និងពង្រាងនូវគុណតម្លៃរបស់វាសម្រាប់ការយល់ដឹងអំពីស្ថានភាពទឹកនៅក្នុងអាងទន្លេ ដើម្បីធានាឱ្យបាននូវហេដ្ឋារចនាសម្ពន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព។

ដើម្បីគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធិភាព សំខាន់គឺត្រូវដឹងពីកម្រិតទឹកដែលមានសម្រាប់ទ្រទ្រង់ធារាសាស្ត្រ ការផលិតថាមពល ការផ្គត់ផ្គង់ទឹកទាំងនៅទីប្រជុំជន និងនៅជនបទ ឧស្សាហកម្ម បរិស្ថានធម្មជាតិ ។ល។ និង ។ល។ បម្រែបម្រួលអាកាសធាតុ និងការបង្កើតសម្ពាធ (ឧទាហរណ៍ ការពង្រីកប្រព័ន្ធធារាសាស្ត្រ) នឹងនៅតែបន្តប៉ះពាល់លទ្ធភាពនៃការប្រើប្រាស់ទឹក។
June 2020

ការសម្រេចបាននូវប្រព័ន្ធធារាសាស្ត្រប្រកបដោយនិរន្តរភាព៖ ទិដ្ឋភាពទូទៅនៃដំណើរការ ជំហានដំបូងមួយ គឺត្រូវកំណត់លក្ខណវិនិច្ឆ័យជ្រើសរើសដែលត្រូវយកទៅប្រើ ដើម្បីប្រាប់ឱ្យដឹងពីបញ្ជីដំបូងនៃគម្រោង និងប្រឡាយធារាសាស្ត្រដែលមានសក្ដានុពល ដើម្បីយកទៅពិចារណា។ កម្មវិធីកាវ៉ាក់បានបង្កើតលក្ខណវិនិច្ឆ័យជ្រើសរើស ដោយផ្អែកទៅតាមបទពិសោធន៍មេរៀននានា ក្នុងការអនុវត្តការងារដំណាក់កាលទី១របស់ខ្លួន (ចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៥)។