ក្រុមការងាររបស់កម្មវិធីកាវ៉ាក់មានប្រហែលជា៦០នាក់ ភាគច្រើនជាជនជាតិខ្មែរ និងមួយចំនួនតូចជាអ្នកជំនាញការអន្តរជាតិ។ ក្រុមការងាររបស់កាវ៉ាក់ត្រូវបានសម្រិតសម្រាំងតាមជំនាញរបស់គេខាងផ្នែកអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ កសិកម្ម និងពាណិជ្ជកម្ម សមត្ថភាពវិភាគ និង ចំណេះដឹងជ្រៅជ្រះខាងផ្នែកសហគ្រិន និងសមត្ថភាពក្នុងការធ្វើសម្របសម្រួលយ៉ាងមានប្រសិទ្ធភាពជាមួយដៃគូនានា ទាំងនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន។