កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

គណៈកម្មាធិការដឹកនាំគម្រោងថ្នាក់ជាតិ

​គណៈកម្មាធិការ​​​ដឹកនាំ​កម្មវិធី​ថ្នាក់​ជាតិ​ ​គឺជា​យន្ត​ការ​អភិបាល​កិច្ច​ចម្បង​ ​សម្រាប់​កម្មវិធី​កា​វ៉ា​ក់ ​និង​ជា​អ្នក​អនុម័ត​ ​ផែនការ​សកម្មភាព​ប្រចាំ​ឆ្នាំ​ ​ជា​រៀងរាល់​ឆ្នាំ​។​

​គណៈកម្មាធិការ​​​ដឹកនាំ​កម្មវិធី​ថ្នាក់​ជាតិ​ ​រួម​មាន​តំណាង​មួយ​មកពី​ក្រសួងការបរទេស​ ​និង​ពាណិជ្ជកម្ម​រប​ស់់​រដ្ឋាភិបាល​អូស្ត្រាលី​ ​និង​សហប្រធាន​ចំនួន​ពីរ​រូប​ ​មកពី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​និង​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​។

សមាសភាពគណៈកម្មការដឹកនាំ​ ​ថ្នាក់​ជាតិរួមមាន៖

  • លោក លូក អាណុល (Luke Arnold) អនុប្រធានបេសកកម្ម ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា
  • ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម
  • ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

​លោក​ ហ្គា​រី​ អេល្លី​ម​ ​នាយក​កម្មវិធី​កា​វ៉ា​ក់ ​គឺជា​បុគ្គល​ទំនាក់ទំនង​ដ៏​សំខាន់​សម្រាប់​គណៈកម្មាធិការ​​​ដឹកនាំ​កម្មវិធី​ថ្នាក់​ជាតិ​។​ ​អ្នកចូលរួម​ដទៃទៀត​រួម​មាន​ ​ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ដៃគូ​នានា​ ​ដែល​ជា​អ្នកតំណាង​បច្ចេកទេស​មកពី​អគ្គនាយកដ្ឋាន​កសិកម្ម​ ​និង​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​។