កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

ការតាមដាន និងវាយតម្លៃ

គោលបំណង​របស់​កម្មវិធី​កា​វ៉ា​ក់ ​គឺ​លើក​ក​ម្ពស់វិ​ស​័​យ​កសិកម្ម​អោយ​មាន​ភាព​ធន់​ទ្រាំ​ ​និង​ភាព​ប្រកួតប្រជែង​ខ្ពស់​ ​ដែល​ចូល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​ដែល​មាន​លក្ខណៈ​បរិ​យា​ប​័​ន​។​ ​ការ​អនុវត្ត​ផែនការ​តាមដាន​ ​និង​វាយ​តម្លៃ​ ​ពី​ផល​ប៉ះពាល់​ ​បង្ហាញ​ពី​វិធី​សា​ស្រ្ត​នៃ​ការ​វាស់វែង​ ​និង​រាយការណ៍​ពី​ផល​ប៉ះពាល់​របស់​កម្មវិធី​កា​វ៉ា​ក់ ​ដែល​រួម​មាន​ការកំណត់​នៃ​ផល​ប៉ះពាល់​ក​ម្រិ​ត​ខ្ពស់​ ​និង​សូចនា​ករ​លទ្ធផល​ ​ដំណើរការ​ប្រមូល​ទិន្នន័យ​ ​វិធីសាស្ត្រ​វាស់វែង​ ​និង​ការ​ចែករំលែក​លទ្ធផល​នានា​។