ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលទំនើប និងសាងសង់អស់តម្លៃសមរម្យ គឺពិតជាសំខាន់ណាស់ចំពោះវិស័យកសិកម្មដែលអាចផ្តល់ផល់ចំណេញ។ នៅក្នុងដំណាក់កាលទី២នៃកម្មវិធីនេះ កាវ៉ាក់បានសង់ប្រឡាយចំនួន១០ នៅក្នុងខេត្តកណ្ដាល ព្រៃវែង និងខេត្តតាកែវ។ ការគាំទ្រគម្រោងប្រឡាយនេះ នឹងបន្តរហូតចុងបញ្ចប់នៃកម្មវិធី ហើយកម្មវិធីកាវ៉ាក់នឹងប្រើប្រាស់ពេលវេលាសេសសល់ មកអនុវត្តចំណេះដឹង និងបទពិសោធន៍នៃការអនុវត្តកម្មវិធី ផ្ទាល់ ដើម្បជួយរៀបចំការវិនិយោគនាពេលអនាគត លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។ បច្ចុប្បន្ននេះ កម្មវិធីកាវ៉ាក់កំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការវិនិយោគលើការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តផ្សេងៗរបស់ប្រទេសកម្ពុជា ប្រកបដោយនិរន្តភាព មានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដោយប្រើប្រាស់ភាពជោគជ័យ និងបទពិសោធន៍នៃការអនុវត្តកម្មវិធី ផ្ទាល់។ កម្មវិធីអនុវត្តការងារនេះ តាម រយៈការផ្ដល់សេវាកម្មបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា និងធ្វើការផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធពីបញ្ហានានាទាក់ទងការគ្រប់គ្រងធនធានទឹក ការរចនាគ្រោងប្លង់ប្រព័ន្ធធារាសាស្រ្ត ការអនុវត្តវិធីសាស្រ្តភាពជាដៃគូជាមួយ វិស័យឯកជន ការគ្រប់គ្រប់ និងការថែទាំប្រព័ន្ធធារាស្រ្ត។
វិធីសាស្ត្ររបស់កម្មវិធីកាវ៉ាក់ សម្រាប់ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ គឺផ្អែកលើគោលគំនិតនៃការធ្វើប្រព័ន្ធធារាសាស្ត្រ ដែលផ្តល់សេវាកម្មស្រោចស្រពប្រកបដោយនិរន្តរភាព។ ដើម្បីឱ្យមាននិរន្តរភាព ការគ្រប់គ្រងប្រព័ន្ធ ធារាសាស្ត្រទាំងនេះ ត្រូវមានសមត្ថភាពខាងផ្នែកហិរញ្ញវត្ថុ ពោលគឺ កសិករត្រូវតែបង់ថ្លៃសេវាស្រោចស្រពឱ្យបានគ្រប់គ្រាន់ ដើម្បីទប់ទល់ការចំណាយលើប្រតិបត្តិការ ការប្រើប្រាស់ និងការថែទាំជួសជុសប្រព័ន្ធធារាសាស្ត្រទាំងមូល។ សហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ) ត្រូវតែគ្រប់គ្រងប្រតិបត្តិការ ការគ្រប់គ្រង និងការថែទាំជួសជុលឲ្យមានប្រសិទ្ធភាព។ អានបន្ត

ផ្អែកលើបទពិសោធន៍ជោគជ័យក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត ដែលកម្មវិធីបានវិនិយោគថវិកាដោយផ្ទាល់ កម្មវិធីកាវ៉ាក់សហការយ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍ដទៃទៀតអាចទទួលបាននូវចំណេះដឹងបច្ចេកទេស និងបទពិសោធន៍ដែលទទួលបានតាមរយៈការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្របស់ខ្លូន សម្រាប់យកទៅអនុវត្តលើការវិនិយោគសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រផ្សេងៗទៀត។ ការងារនេះគាំទ្រដល់សមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការវិនិយោគធនធានទឹកថ្នាក់ជាតិសំខាន់ៗរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ អានបន្ត