កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

នវានុវត្តន៍

​កម្មវិធី​កា​វ៉ា​ក់​យកចិត្តទុកដាក់​ចំពោះ​ន​វា​នុ​វត្ត​ន៍​នៅ​ក្នុង​កម្មវិធី​ទាំងអស់​របស់​ខ្លួន​។​ ​ពិត​ណាស់​ ​ន​វា​នុ​វត្ត​ន៍ ​គឺជា​គ្រឹះ​ដ៏​សំខាន់​ ​ឆ្ពោះទៅ​រក​កំណើន​ផលិតភាព​។​ ​កត្តា​សំខាន់​គឺ​ត្រូវ​ទទួលស្គាល់​ថា​ ​ន​វា​នុ​វត្ត​ន៍​មិនមែន​តែ​នៅ​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ឌី​ជី​ថល​ប៉ុណ្ណោះ​ទេ​ ​វា​អាច​មាន​ច្រើន​សណ្ឋាន​។​ ​ឧទាហរណ៍​ ​ន​វា​នុ​វត្ត​ន៍​ក្នុង​កម្មវិធី​កា​វ៉ា​ក់​មាន​ដូចជា​ ​ការប្រើប្រាស់​ការ​ទូទាត់​ឥត​សាច់ប្រាក់​ ​សម្រាប់​ថ្លៃ​សេវា​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ ​ការ​លើក​ក​ម្ពស់​ការ​កែច្នៃ​អនុផល​នានា​ជាអាទិ៍​ ​ធ្យូង​អនាម័យ​ ​ពាណិជ្ជ​នី​យ​កម្ម​ពី​លទ្ធផល​ដែល​បាន​មកពី​ការស្រាវជ្រាវ​ ​ការណែនាំ​បច្ចេកទេស​ដាំ​គ្រាប់​ពូជ​ផ្ទាល់​ ​ដែល​មាន​តម្លៃ​ទាប​ ​និង​ការ​បង្កើត​ជា​ម៉ូដែល​វិធី​សា​ស្រ្ត​ថ្មីៗ​ ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​វិ​ស័​យ​សាធារណៈ​ ​និង​ឯកជន​ ​គ្រប់គ្រង​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​។