កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

​គ្រាប់​ពូជស្រូវ​ដែល​មានគុណ​ភាព​ ​និង​ ​គ្រឿងយន្ត​កសិកម្ម​

​កម្មវិធី​កា​វ៉ា​ក់​បាន​និង​កំពុងតែ​សហការ​ជា​កា​ឌី​, ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ( ​និង​អគ្គ​យក​ដ្ឋា​ន​កសិកម្ម​ដើម្បី​ណែនាំ​នូវ​ពូជស្រូវ​ថ្មី​ចំនួន​បួន​ប្រភេទ​ ​ដែល​មាន​សក្ដានុពល​ក្នុង​ការនាំចេញ​។​ ​គុណភាព​គ្រាប់​ពូជស្រូវ​នៅ​ក្នុង​វិ​ស​័​យ​ស្រូវ​អង្ករ​ ​នៅតែ​ជា​បញ្ហា​ដដែល​ ​ហើយ​គ្រាប់​ពូជស្រូវ​ដែល​មានគុណ​ភាព​អន់​ ​នឹង​នាំ​ឱ្យ​ផល​ស្រូវ​សម្រាប់​រោងម៉ាស៊ីន​ក៍​មានគុណ​ភាព​អន់​ផង​ដែរ​។​ ​កម្មវិធី​កា​វ៉ា​ក់​បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​នូវ​ប្រព័ន្ធ​មួយ​ហៅថា​ ​ប្រព័ន្ធ​ធានា​គុណភាព​ពូជ​ដំណាំ​ (​ប​.​គ​.​ព​) ​សម្រាប់​ជា​ឈ្នាន់​សម្រាប់​ប្រព័ន្ធ​បញ្ជាក់​វិញ្ញា​បន​គ្រាប់​ពូជស្រូវ​យ៉ាង​ទូលំទូលាយ​នា​ពេល​អនាគត​។​ ​កម្មវិធី​កា​វ៉ា​ក់​សហការ​ឈាន​មុខជា​មួយ​ទី​ភ្នាក់​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (​ហៅ​កាត់​ថា​ J​I​CA​), ​អគ្គនាយកដ្ឋាន​កសិកម្ម​, ​កម្មវិធី​អភិវឌ្ឍន៍​វិ​ស័​យ​ពាណិជ្ជកម្ម​ស្រូវ​ធន់​នឹង​អាកាសធាតុ​ (​ហៅ​កាត់​ថា​ ​Rice​-S​D​P​) ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អង្ករ​អន្តរជាតិ​ (​ហៅ​កាត់​ថា​ ​I​RR​I​) ​ដើម្បី​បង្កើត​ឡើង​ប្រព័ន្ធ​ធានា​គុណភាព​ពូជ​ដំណាំ​ (​ប​.​គ​.​ព​) ​និង​បណ្ដុះបណ្ដាល​ម​ន្រ្តី​មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​តាម​បណ្ដា​ខេត្ត​ ​និង​អ្នក​ផលិត​គ្រាប់​ពូជស្រូវ​ផង​ដែរ​។​

​ការប្រើប្រាស់​គ្រាប់​ពូជស្រូវ​ក្នុង​ក​ម្រិ​ត​ដ៏​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​និង​កំពង់​តែ​បង្អាក់​ដល់​ការ​ទទួលយក​គ្រាប់​ពូជស្រូវ​ដែល​មានគុណ​ភាព​ ​ពីសំណាក់​កសិករ​ដែល​មាន​ដីស្រែ​តិច​តូច​។​ ​កម្មវិធី​កា​វ៉ា​ក់​បាន​និង​កំពង់​តែ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​បរិមាណ​គ្រាប់​ពូជ​អាច​កាត់បន្ថយ​បាន​យ៉ាង​ច្រើន​ ​តាមរយៈ​ការ​ប្រើ​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ ​ដែល​នឹង​ផ្ដល់​ជូន​នូវ​កា​រជុំ​រុញ​លើកទឹកចិត្ត​ដល់​កសិករ​ ​ដើម្បី​ផ្លាស់ប្ដូរ​មក​ប្រើប្រាស់​គ្រាប់​ពូជ​ដែល​មានគុណ​ភាព​ជាប្រចាំ​។