កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

យែនឌ័រ

កម្មវិធី​កា​វ៉ា​ក់​មានបំណង​លើកស្ទួយ​សមភាព​យែ​ន​ឌ័​រ​ ​និង​ការ​ផ្ដល់​សិទ្ធិ​សេដ្ឋកិច្ច​ដល់​ស្ត្រី​ ​តាមរយៈ​ការ​ប​ញ្រ្ចា​ប​យែ​ន​ឌ័​រ​ ​និង​ការ​អនុវត្ត​វិធាន​ជាក់លាក់​នានា​ ​សំដៅ​ដោះស្រាយ​ឧបសគ្គ​ទាំំ​ង​នេះ​។​ ​ទាំង​ប្រទេស​អូ​ស្រ្តា​លី​ ​និង​រដ្ឋាភិបាល​អូ​ស្រ្តា​លី​ ​ប្តេជ្ញា​ក្នុង​ការ​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័​រ​។​

​ការស្រាវជ្រាវ​បង្ហាញ​ថា​ ​ឧបសគ្គ​ចំពោះ​ស្ត្រី​នៅ​ក្នុង​វិ​ស័​យ​កសិកម្ម​ ​រួម​មាន​ទាំង​លទ្ធភាព​តិចតួច​ក្នុង​ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី​ខាង​កសិកម្ម​ ​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​ ​ការ​ទទួល​បាន​ការអប់រំ​តិចតួច​ ​និង​និយាម​ប្រពៃណី​ដែល​បង្ខាំង​ពួកគាត់​ពី​ការពង្រីក​ឱកាស​នានា​របស់​ពួកគាត់​។​

​កម្មវិធី​កា​វ៉ា​ក់​ធ្វើការវិភាគ​យែ​ន​ឌ័​រ​ ​ដើម្បី​ធានា​ថា​ ​ទាំង​សកម្មភាព​ថ្មី​ ​និង​សកម្មភាព​ដែល​មានស្រាប់​ ​បង្កើត​នូវ​ឱកាស​បាន​ច្រើន​ ​សម្រាប់​ដោះស្រាយបញ្ហា​សមធម៌​យែ​ន​ឌ័​រ​ ​និង​សម្រាប់​ដោះស្រាយបញ្ហា​ហា​និ​ភ័យ​ជាក់លាក់​ដែល​អាច​មាន​។​ ​ផ្នែក​ខ្លះ​នៃ​ឱកាស​រួម​មាន​ដូចជា​៖​

​ការធានា​បាន​ថា​ ​មេរៀន​របស់​កម្មវិធី​កា​វ៉ា​ក់ ​ដែល​បាន​មកពី​ទំហំ​ផល​ប៉ះពាល់​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ចំពោះ​ជីវិត​របស់​ស្ត្រី​ ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ការងារ​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​របស់​កម្មវិធី​កា​វ៉ា​ក់ ​និង​​ការ​លើក​ក​ម្ពស់​តួនាទី​របស់​ស្ត្រី​នៅ​ក្នុង​ការ​កែច្នៃ​កសិផល​ ​និង​ក​សិ​ពាណិជ្ជកម្ម​ ឱ្យ​កាន់តែ​ទូលំទូលាយ​។​

​ដៃគូ​ ​និង​ម្ចាស់​ហ៊ុន​របស់​កម្មវិធី​កា​វ៉ា​ក់ ​រួម​មាន​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ដៃគូ​អភិវឌ្ឍន៍​នានា​ ​ត្រូវ​បង្កើន​ការយល់​ដឹង​ស្ដី​អំពី​បញ្ហា​យែ​ន​ឌ័​រ​សំខាន់​ៗ​ ​ហើយ​ចែករំលែក​ព័ត៌មាន​ស្ដី​អំពី​យុទ្ធសាស្ត្រ​នានា​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយជោគជ័យ​ ​ក្នុង​ដោះស្រាយបញ្ហា​ឧបសគ្គ​នានា​។