កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

​កសិករ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ ​ដែល​ផ្តល់​ផលិតភាព​ខ្ពស់​ជាង​មុន

ផលិតភាព​គឺ​សំដៅ​លើ​សមត្ថភាព​របស់​កសិករ​ ​ក្នុង​ការ​ប្រែក្លាយ​ធាតុ​ចូល​កសិកម្ម​ (​រួម​ទាំង​ ​ទឹក​) ​អោយ​ទៅជា​ ​កសិផល​ ​ប្រកបដោយ​ប្រសិទ្ធិ​ផល​ល្អ​។​ ​កិច្ចការ​របស់​កម្មវិធី​កា​វ៉ា​ក់ ​សម្រាប់​ដោះស្រាយ​លើ​បញ្ហា​ផលិតភាព​នេះ​ ​បាន​និង​កំពុង​ផ្ដោ​ត​ជា​ចម្បង​ទៅលើ​ដំណាំស្រូវ​ ​និង​ដំឡូងមី​។​

​ការងារ​របស់​កម្មវិធី​កា​វ៉ា​ក់ ​រួម​មានការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទម្លាប់​អនុវត្ត​ ​និង​ប្រព័ន្ធ​នានា​ ​ទាក់ទង​នឹង​ការ​ក​ម្ចាត់​សត្វ​ចង្រៃ​ ​ការ​គ្រប់គ្រង​សារធាតុ​ចិញ្ចឹម​ ​និង​ជួយ​ឱ្យ​កសិករ​ទាំង​ស្ត្រី​ ​ទាំង​បុរស​ ​អោយ​ទទួល​បាន​នូវ​ព័ត៌មាន​ជាទី​ទុកចិត្ត​ ​ស្តី​អំពី​ការ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ល្អ​ៗ​។​ ​កម្មវិធី​កា​វ៉ា​ក់​សហការ​ជាមួយ​វិ​ស​័​យ​ឯកជន​ ​ដែល​អាច​ជួយ​ណែនាំ​ធាតុ​ចូល​ដែល​មាន​លក្ខណៈ​ពាណិជ្ជកម្ម​ ​ហើយនិង​មាន​ស្វ័យ​និរន្តរភាព​ទាំង​ធាតុ​ចូល​និង​បច្ចេកទេស​នានា​ (​ពុំមែន​ជា​ការ​សហការ​ជាមួយ​កសិករ​ផ្ទាល់​នោះ​ឡើយ​)​។​ ​ឧទាហរណ៍​ ​ដូចជា​ផលិតផល​គ្រប់គ្រង​សមាសភាព​ចង្រៃ​ថ្មីៗ​ ​គ្រឿងយន្ត​កសិកម្ម​ ​និង​ការណែនាំ​អំពី​ឧប​ក​ណ​៏​ពង្រាប​ដី​ដោយ​ប្រើ​ប្រព័ន្ធ​ឡា​ស៊ែ​រ​។​

​ក្រៅពី​ការងារ​សហការ​ជាមួយ​វិ​ស័​យ​ឯកជន​ ​កម្មវិធី​កា​វ៉ា​ក់​ក៏​សហការ​ជាមួយ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​និង​អគ្គនាយកដ្ឋាន​កសិកម្ម​ ​ដើម្បី​ពង្រឹង​បរិយាកាស​គតិ​យុត្តិ​ ​ពាក់ព័ន្ធ​នឹង​ផលិតផល​គ្រប់គ្រង​សមាសភាព​ចង្រៃ​លើ​ដំណាំ​។​

​កិច្ចការ​ស្ដី​អំពី​ផលិតភាព​របស់​ដំណាំស្រូវ​ ​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ ​ប្រព័ន្ធ​ធារាសាស្ត្រ​របស់​កម្មវិធី​កា​វ៉ា​ក់ ​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ថ្មី​ ​ក្នុង​ការ​សហការ​ជាមួយ​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ ​ដើម្បី​ផ្ដល់​នូវ​សេវា​ពិគ្រោះ​យោបល់​ដល់​កសិករ​។​ ​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ស្ដែង​ឱ្យ​ឃើញ​ពី​ផល​ចំណេញ​ខាង​ហិរញ្ញវត្ថុ​នៃ​កសិកម្ម​ស្រោចស្រព​។