កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

បរិស្ថាន

កម្មវិធី​កា​វ៉ា​ក់ ​យកចិត្តទុកដាក់​នូវ​សកម្មភាព​ទាំងអស់​របស់​ខ្លួន​ ​ដើម្បី​ធានា​ជួយការ​ពារ​បរិស្ថាន​ ​តាមរយៈ​ការ​គាំទ្រ​ក្នុង​ការ​ត្រៀម​ខ្លួន​រួចជាស្រេច​សម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ​ ​ដូចជា​ជម្រើស​ពូជ​ដំណាំ​ដែល​មាន​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​ ​កម្មវិធី​កា​វ៉ា​ក់ ​ធ្វើ​សមាហរណ​កម្មការ​គ្រប់គ្រង​បរិស្ថាន​នៅ​ក្នុង​ការ​អនុវត្ត​កម្មវិធី​ ​និង​ផ្តល់​កិច្ច​អន្តរាគមន៍​ ​ដែល​ស្រប​ទៅតាម​បទដ្ឋាន​បរិស្ថាន​។​ ​សកម្មភាព​ការងារ​កម្មវិធី​កា​វ៉ា​ក់ ​គឺ​ជំរុញ​នូវ​ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ ​ប្រកបដោយ​ទំនួល​ខុសត្រូវ​កាន់តែ​ខ្ពស់​ ​ចំពោះ​បរិស្ថាន​ ​ដែល​អាច​ទទួល​ផល​ប៉ះពាល់​ពី​ការប្រើប្រាស់​លើសលុប​នូវ​ធាតុ​ចូល​ទាំងនោះ​បង្ហូរ​ទៅ​ក្នុង​បរិស្ថាន​ ​និង​ការ​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​អាច​ប្រើប្រាស់​ទឹក​កាន់តែ​មាន​ប្រសិទ្ធ​ខ្ពស់​ជាង​គម្រោង​ប្លង់​ទូទៅ​ដទៃ​ៗ​ទៀត​។​ ​នៅ​ឆ្នាំ​២​០​១​៩​ ​ក្រសួងការបរទេស​ ​និង​ពាណិជ្ជកម្ម​អូស្ត្រាលី​ ​បាន​បញ្ចេញ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​ ​និង​សង្គម​ ​ហើយ​កម្មវិធី​កា​វ៉ា​ក់​ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​របស់​ខ្លួន​ ​ដើម្បី​ឱ្យ​ស្របគ្នា​នឹង​គោល​នយោបាយ​នេះ​ដែរ​។