កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

បរិយាកាស​មួយ​ដែល​ជំរុញ​ឱ្យ​មាន​សមត្ថភាព​ប្រកួតប្រជែង​លើឆាកអន្តរជាតិ

កម្មវិធី​កា​វ៉ា​ក់​បាន​និង​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​អនុវត្ត​យុទ្ធសាស្ត្រ​សមាហរណ​កម្ម​ពាណិជ្ជកម្ម​កម្ពុជា​ ​ឆ្នាំ​២​០​២​៣​ (C​T​I​S) ​ដោយ​ផ្តោត​លើ​បញ្ហា​នានា​ដូចជា​ ​ការ​កែ​លម្អ​ខ្សែ​សង្វាក់​តម្លៃ​ ​គុណភាព​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​សមាហរណ​កម្ម​ក្នុង​តំបន់​។​

​កង្វះ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ​ប្រកបដោយ​គុណភាព​រឹង​មាំ​ជាក់លាក់​ ​គឺជា​កត្តា​កំណត់​មួយ​ដែល​រារាំង​ ​ប្រទេស​កម្ពុជា​ ​ក្នុង​ការចូលរួម​ក្នុង​ទី​ផ្សារ​សកល​ ​ហើយ​កម្មវិធី​កា​វ៉ា​ក់​បាន​និង​កំពុងតែ​សហការ​ជាមួយ​ឧត្ដមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ (​ហៅ​កាត់​ថា​ SN​E​C) ​និង​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គការសហប្រជាជាតិ​ (​ហៅ​កាត់​ថា​ ​UNI​DO​) ​ដើម្បី​សិក្សា​ពី​កត្តា​នានា​ដែល​ជា​ដំណោះស្រាយ​។​

​ទន្ទឹម​នឹង​នេះ​ ​កម្មវិធី​កា​វ៉ា​ក់ ​និង​ដៃគូ​នានា​របស់​ខ្លួន​នៅ​ក្នុង​វិ​ស័​យ​ឯកជន​ ​និង​សាធារណៈ​ ​បាន​និង​កំពុងតែ​បង្កើន​ការយល់​ដឹង​អំពី​បញ្ហា​នានា​ដូចជា​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​ឧបសគ្គ​ខាង​បច្ចេកទេស​ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​ព័ត៌មាន​ពាណិជ្ជកម្ម​ ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថល​សម្រាប់​ការ​គ្រប់គ្រង​អាជីវកម្ម​ប្រកបដោយ​ប្រសិទ្ធិភាព​ ​និង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ ​និង​អាជីវកម្ម​កែច្នៃ​កសិផល​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​ ​។​

​កម្មវិធី​កា​វ៉ា​ក់​ក៏បាន​និង​កំពុង​ជួយ​ ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​ក្នុង​ការ​ចុះបញ្ជី​ ​និង​ផ្សព្វផ្សាយ​ស្លាក​សញ្ញា​វិញ្ញា​បន​ប​ត្រ​ ​«​ម្លិះ​អង្គរ​»​ ​សម្រាប់​អង្ករ​ផ្កា​ម្លិះ​ដ៏​ល្អដាច់គេ​របស់​ខ្មែរ​។