កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

​កសិកម្ម​ប្រកបដោយ​និរន្តរភាព​ ​និង​ភាព​ធន់​នឹង​អាកាសធាតុ

អ្នកប្រើប្រាស់​នៅ​ទូ​ទាំងសកល​លោក​ ​កំពុងតែ​ត្រូវការ​នូវ​ផលិតផល​កសិកម្ម​ដែល​មាន​ស្ថេរ​ភាព​ ​និង​លទ្ធភាព​តាមដាន​ពី​ប្រភព​របស់​ផលិតផល​ស្បៀងអាហារ​។​ ​ជា​ការ​ឆ្លើយតប​ ​កម្មវិធី​កា​វ៉ា​ក់​បាន​និង​កំពុង​សហការ​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​នានា​ ​និង​កសិករ​ជាប់កិច្ចសន្យា​ ​លើ​ការណែនាំ​បទដ្ឋាន​ស្រូវ​អង្ករ​មាន​ស្ថេរ​ភាព​ (​ហៅ​កាត់​ថា​ SR​P​) ​ដែល​ជា​បទដ្ឋាន​សម្រាប់​ផលិតកម្ម​ស្រូវ​អង្ករ​។​ ​បទដ្ឋាន​ SR​P​ ​ជា​បទដ្ឋាន​បច្ចេកទេស​សម្រាប់​កាត់បន្ថយ​ការប្រើប្រាស់​ជី​ ​និង​ថ្នាំ​កសិកម្ម​ ​ហើយ​វា​ជួយ​កែ​លម្អ​រកា​រ​គ្រប់គ្រង​ទឹក​ ​និង​ជា​បទដ្ឋាន​សង្គម​ដោយ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​យែ​ន​ឌ​័​រ​ ​និង​ ​ពលកម្ម​លើ​កុមារ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ការ​ធ្វើ​កសិកម្ម​តាម​បែប​កិច្ចសន្យា​បង្កើត​ឱ្យ​មាន​នូវ​លទ្ធភាព​តាមដាន​ពី​ប្រភព​ផលិត​ ​នៅ​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​។​

​ប្រទេស​កម្ពុជា​ងាយ​នឹង​រងគ្រោះ​ជាពិសេស​ពី​ឥទ្ធិពល​នៃ​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ ​ជាមួយ​ភាព​រាំង​ស្ងួត​អូស​បន្លា​យូរ​ ​ព្រម​ជាមួយនឹង​ទឹកភ្លៀង​លើសលប់​ ​ហើយនិង​ជំនន់​ផង​។​ ​កម្មវិធី​កា​វ៉ា​ក់​បាន​និង​កំពុង​សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​, ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​និង​អគ្គ​យក​ដ្ឋា​ន​កសិកម្ម​ ​ដើម្បី​បង្កើន​ការណែនាំ​ ​ពូជស្រូវ​ផ្កា​មាលតី​ ​ដែល​ធន់​នឹង​ភាព​រាំង​ស្ងួត​ ​និង​ទឹកជំនន់​ផង​។​

​កម្មវិធី​កា​វ៉ា​ក់​ក៏បាន​និង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ហា​ស្គ ​វេន​ឈ​័​រ​ (​Husk​ ​Venture​) ​ដើម្បី​បង្កើន​ការប្រើប្រាស់​ធ្យូង​អង្កាម​។​ ​ធ្យូង​អង្កាម​វា​ស្រូប​យក​សារជាតិ​កា​បោ​ន​នៅ​ក្នុង​ដី​ ​ហើយ​វា​ត្រូវ​បាន​ទទួលស្គាល់​ជា​ ​Negative​ ​Emission​ ​Technology​ (​បច្ចេកវិជ្ជា​បន្សាយ​សារជាតិ​អវិជ្ជមាន​) ​ពីសំណាក់​ស្ថាប័ន​ ​I​P​CC (​Inter​governmental​ ​Panel​ on ​Climate​ ​Change​) ​ទៀត​ផង​។​