កម្មវិធី​ខ្សែសង្វាក់​តម្លៃកសិកម្ម​កម្ពុជា-អូស្ត្រាលី

​វិ​ស័​យក​សិ​ឧស្សាហកម្ម​ដែល​ផលិត​នូវ​ផលិតផល​មានគុណ​ភាព​ខ្ពស់​ ​និង​មាន​តម្លៃ​ខ្ពស់

​ដៃគូ​ក្នុង​វិ​ស័​យ​ឯកជន​ ​និង​សាធារណៈ​ ​ដើម្បី​លើក​ក​ម្ពស់​ការ​វិនិយោគ​លើ​ការ​កែច្នៃ​កសិផល​ ​និង​ការ​វិនិយោគ​លើ​មុខ​ដំណាំ​ ​និង​ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់​កម្មវិធី​កា​វ៉ា​ក់​ធ្វើការ​ជាមួយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ (​ហៅ​កាត់​ថា​ ​ក​.​អ​.​ក​) ​ដើម្បី​លើក​ក​ម្ពស់​ការ​វិនិយោគ​លើក​សិ​ម្ហូបអាហារ​ ​និង​កំពុង​ជួយ​ ​ក​.​អ​.​ក​ ​បង្កើត​អង្គភាព​មួយ​ដោយឡែក​ ​សម្រាប់​គោលបំណង​នេះ​តែម្ដង​។​ ​កម្មវិធី​កា​វ៉ា​ក់​ក៏​កំពុងតែ​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​និង​សហគ្រិន​ខ្មែរ​ធ្វើ​ ​កម្មវិធី​រំលែក​ថ្លៃ​ដើម​ ​ពិសេស​មួយ​ដែល​ជួយ​ឱ្យ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​អាច​បង្កើត​ផលិតផល​ក​សិ​ម្ហូបអាហារ​ថ្មីៗ​ ​សម្រាប់​ទី​ផ្សារ​ជាតិ​ ​និង​អន្តរជាតិ​។​

​កាលពី​ពេលថ្មីៗនេះ​ ​កម្មវិធី​កា​វ៉ា​ក់​បាន​ធ្វើ​ការសិក្សា​ទី​ផ្សារ​មួយ​ ​អំពី​ដំណាំ​ប្រាំបួន​មុខ​ដែល​មាន​តម្លៃ​ខ្ពស់​ ​និង​មាន​សក្ដានុពល​ក្នុង​ការនាំចេញ​។​ ​ការសិក្សា​នេះ​បាន​ចាប់ផ្ដើម​ ​តាមរយៈ​ការ​វិភាគ​តម្រូវ​ការ​ ​ការលូតលាស់​ ​និង​លក្ខខណ្ឌ​នានា​ក្នុង​ការនាំចេញ​ទៅ​ ​តំបន់​សំខាន់​ៗ​នានា​ ​ដូចជា​ ​សហភាព​អឺរ៉ុប​ ​ប្រទេស​ចិន​ ​បណ្ដា​ប្រទេស​ក្នុង​សមាគម​អា​ស៊ាន​ ​ប្រទេស​អូស្ត្រាលី​ ​និង​ប្រទេស​ណូវ៉ែ​ល​ហ្សេ​ឡង់​។​ ​របាយការណ៍​នៃ​ការសិក្សា​នេះ​ ​នឹង​ត្រូវ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ជាមួយ​វិ​ស​័​យ​សាធារណៈ​ ​និង​វិ​ស័​យ​ឯកជន​។​

​កម្មវិធី​កា​វ៉ា​ក់​សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា​ (​ហៅ​កាត់​ថា​ ​CARD​I​), ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (​ហៅ​កាត់​ថា​ CR​F​) ​និង​អគ្គនាយកដ្ឋាន​កសិកម្ម​ (​ហៅ​កាត់​ថា​ ​G​D​A​) ​ដើម្បី​ណែនាំ​នូវ​ពូជស្រូវ​ថ្មី​ចំនួន​បួន​ប្រភេទ​ ​ដែល​មាន​សក្ដានុពល​ក្នុង​ការនាំចេញ​។​ ​គុណភាព​ពូជស្រូវ​នៅ​ក្នុង​វិ​ស​័​យ​ស្រូវ​អង្ករ​ ​នៅតែ​ជា​បញ្ហា​ដដែល​ ​ហើយ​ការ​ប្រើ​គ្រាប់​ពូជស្រូវ​ដែល​គ្មាន​គុណភាព​ ​ក៏​ទទួល​បាន​នូវ​ ​ស្រូវ​ដែល​គ្មាន​គុណភាព​ផង​ដែរ​សម្រាប់​រោងម៉ាស៊ីន​ ​កិនស្រូវ​។​ ​កម្មវិធី​កា​វ៉ា​ក់​បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​នូវ​ប្រព័ន្ធ​មួយ​ហៅថា​ ​ប្រព័ន្ធ​ធានា​គុណភាព​ពូជ​ដំណាំ​ (​ប​.​គ​.​ព​) ​សម្រាប់​ជា​ឈ្នាន់​សម្រាប់​ប្រព័ន្ធ​បញ្ជាក់​វិញ្ញា​បន​គ្រាប់​ពូជស្រូវ​យ៉ាង​ទូលំទូលាយ​នា​ពេល​អនាគត​។​ ​កម្មវិធី​កា​វ៉ា​ក់​សហការ​ឈាន​មុខជា​មួយ​ទី​ភ្នាក់​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (​ហៅ​កាត់​ថា​ J​I​CA​), ​អគ្គនាយកដ្ឋាន​កសិកម្ម​, ​កម្មវិធី​អភិវឌ្ឍន៍​វិ​ស​័​យ​ពាណិជ្ជកម្ម​ស្រូវ​ធន់​នឹង​អាកាសធាតុ​ (​ហៅ​កាត់​ថា​ ​Rice​-S​D​P​) ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អង្ករ​អន្តរជាតិ​ (​ហៅ​កាត់​ថា​ ​I​RR​I​) ​ដើម្បី​បង្កើត​ឡើង​ប្រព័ន្ធ​ធានា​គុណភាព​ពូជ​ដំណាំ​ (​ប​.​គ​.​ព​) ​និង​បណ្ដុះបណ្ដាល​ម​ន្រ្តី​មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​តាម​បណ្ដា​ខេត្ត​ ​និង​អ្នក​ផលិត​គ្រាប់​ពូជស្រូវ​ផង​ដែរ​។​

​ការប្រើប្រាស់​គ្រាប់​ពូជស្រូវ​ក្នុង​ក​ម្រិ​ត​ដ៏​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​និង​កំពង់​តែ​បង្អាក់​ដល់​ការ​ទទួលយក​គ្រាប់​ពូជស្រូវ​ដែល​មានគុណ​ភាព​ ​ពីសំណាក់​កសិករ​ដែល​មាន​ដីស្រែ​តិច​តូច​។​ ​កម្មវិធី​កា​វ៉ា​ក់​បាន​និង​កំពុងតែ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​បរិមាណ​គ្រាប់​ពូជ​អាច​កាត់បន្ថយ​បាន​យ៉ាង​ច្រើន​ ​តាមរយៈ​ការ​ប្រើ​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ ​ដែល​នឹង​ផ្ដល់​ជូន​នូវ​កា​រជុំ​រុញ​លើកទឹកចិត្ត​ដល់​កសិករ​ ​ដើម្បី​ផ្លាស់ប្ដូរ​មក​ប្រើប្រាស់​គ្រាប់​ពូជ​ដែល​មានគុណ​ភាព​ជាប្រចាំ​។