កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី

ធារាសាស្រ្តនិងការគ្រប់គ្រង់ទឹក

ក្នុងរយៈពេល៥ឆ្នាំដំបូង(២០១០​ ដល់២០១៥)កាវ៉ាក់ បានស្ថាបនាប្រព័ន្ធធារាសាស្រ្តចំនួន ២០កន្លែងដែល​ផ្គត់ផ្គង់ទឹកពេញមួយឆ្នាំ ដល់កសិករប្រមាណ ១៩០០០គ្រួសារ ដោយអនុញ្ញាតិឱ្យ​​ពួក​គាត់​ធ្វើការបង្ក បង្កើនផលបាន ២ ទៅ ៣ដងក្នុងមួយឆ្នាំ។ នេះមាន​ន័យថាកសិករ​អាចផលិត​ស្រូវ​បន្ថែមចំនួន ២០០ ០០០តោនរៀងរាល់ឆ្នាំ ស្មើនឹងទឹកប្រាក់ប្រមាណ ៤៣លានដុល្លារអាមេរិក។ការដាំដុះទ្វេដងឬបញ្ហាស្រូវរៀងរាល់ឆ្នាំ។នេះមានន័យថាកសិករអាចផលិតស្រូវ​បាន ២០០ ០០០ តោនក្នុងមួយឆ្នាំដែលមានតម្លៃជាង ៤៣លានដុល្លារ។

ប្រព័ន្ធធារាស្ត្ររបស់យើងផ្តោតលើដីស្រែចំការនៅតំបន់ដែលមានប្រភពទឹកពីស្ទឹង​ ឬ​ទន្លេ និងអាចបូមបង្ហូរ​តាមប្រឡាយដើម្បីស្រោច​ស្រពស្រែ​ចម្ការ​ឆ្ងាយៗ។ យើងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋានដើម្បីជ្រើសរើសទីតាំង ​និងបន្ទាប់មក​ បណ្តុះបណ្តាលនិងគាំទ្រដើម្បីឱ្យ​ពួក​គាត់​អាច​គ្រប់គ្រង និងថែរក្សា​ប្រព័ន្ធ​ទាំងនេះ​បន្ទាប់​ពីសាងសង់រួច។

នៅក្នុងគម្រោងកាវ៉ាក់ ជំហានទី២ (២០១៦ដល់២០២១) ប្រព័ន្ធ​ថ្មីៗ​មួយ​ចំនួន​ត្រូវ​បាន​សាង​សង់​រួចរាល់ និងមួយចំនួនធំកំពុង​សាងសង់ ឬ​សិក្សា។ យើងរំពឹងថា ប្រជាជនចន្លោះពី ១៨ ០០០ និង​​២២ ០០០​គ្រួសារ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទឹក​សម្រាប់​​ធ្វើស្រែចម្ការ​ពេញមួយឆ្នាំ។

ស្វែងយល់បន្ថែមអំពីប្រព័ន្ធធារាសាស្ត្រដែលគ្រប់គ្រង ដោយសហគមន៍ តាមរយៈករណីសិក្សានៅខាងស្តាំនេះ។​