កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា

ការច្នៃប្រឌិត

កាវ៉ាក់តែងតែបើកចំហចំពោះវិធីសាស្រ្តថ្មីៗ ​ហើយ​យើង​រីករាយ​នឹង​សហការ​​ជាមួយស្ថាប័ន និងបុគ្គលនានា ក្រៅពី​អ្នកផ្តល់​ជំនួយ​ធម្មតា។

អន្ដរាគមន៍​របស់យើង​ប្រើប្រាស់​វិធីសាស្ត្រអភិវឌ្ឍន៍​ទីផ្សារដែលស្វែងរកការផ្លាស់ប្តូរ​ជាប្រព័ន្ធ​ និង​លើកកម្ពស់ការច្នៃ​ប្រឌិត​តាម​លទ្ធភាពដែលអាច​ធ្វើបាន។ គោលបំណងចុងក្រោយរបស់យើងគឺបង្កើនផលិតភាពដល់​កសិករ​ខ្នាតតូច​នៅកម្ពុជា ហើយដើម្បីសម្រេច​​គោលដៅនេះ យើងព្យាយាម​សាកល្បង​វិធីសាស្រ្ត​​ថ្មីៗ ជាជាងប្រើប្រាស់របៀបធ្វើការតាមបែបជាម្ចាស់ជំនួយ និងកម្មវិធីអភិវឌ្ឍបែបប្រពៃណី។

ឧទាហរណ៍មួយចំនួននៃការងាររបស់យើងនៅពេលថ្មីៗនេះរួមមាន៖

  •   កាវ៉ាក់ បានធ្វើការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ក្នុងការផលិតខ្សែភាពយន្តសម្រាប់​ចាក់​ផ្សាយ​តាមទូរទស្សន៍ ដែលរឿង​នេះ​​និយាយពីការប្រើប្រាស់​ជី​ថ្នាំ​កសិកម្ម និងជំរុញ​ឱ្យ​កសិករចេះស្វែងរកការប្រឹក្សាយោបល់​អំពីការប្រើប្រាស់​ជីថ្នាំ។ ខ្សែភាពយន្ត ២៦ភាគនេះ មាន​អ្នក​ទស្សនា​ជាង​ ២០០ ០០០នាក់ ហើយស្ថានីយ​ទូរទស្សន៍​បានផលិតវគ្គទី២ ដែលមាន៤៤ភាគ ដោយទទួលបានការឧបត្ថម្ភទាំងស្រុងពីការផ្សាយពាណិជ្ជកម្ម។
  • កាវ៉ាក់បានណែនាំប្រព័ន្ធធារាសាស្ដ្រប្រើប្រាស់ប្រឡាយបេតុងដែលប្រើដីតិចបំផុត និងមានអាយុកាលប្រើពីរដង ​យូរ​ជាង​ប្រឡាយធម្មតា ព្រមទាំងកាត់បន្ថយ​លើការ​ចំណាយ​ថែទាំ។ ប្រព័ន្ធទាំងនេះផ្តល់ភាពងាយស្រូលក្នុងការប្រើប្រាស់ និងថែទាំ។
  • កាវ៉ាក់ក៏កំពុងសិក្សា​លើ​ប្រព័ន្ធធារាសាស្ត្រ​ដោយ​ប្រើប្រាស់​បំពង់​កប់ក្នុងដី ដើម្បីកាត់បន្ថយការបាត់បង់ទឹកដោយសាររំហួត។
  • ប្រព័ន្ធធារាសាស្រ្តរបស់យើងក៏បានជំរុញឱ្យមានការចូលរួមពីវិស័យឯកជន រួមមានអ្នកម៉ៅការទឹក និងអ្នកលក់ទឹក។
  • កាវ៉ាក់ កំពុង​ធ្វើតេស្ត និងណែនាំនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាពរបស់កសិករ ដូចជា​ឧបករណ៍ដាំគ្រាប់ស្រូវ និងឧបករណ៍ពង្រាបដីដោយប្រើឡាស៊ែរ ព្រម​ទាំង​រិះរកវិធី​នានា​ដើម្បីធ្វើឱ្យ​បច្ចេកវិទ្យាទាំងនេះមាន​​តម្លៃ​សមរម្យអាចឱ្យ​កសិករ​ប្រើប្រាស់​បាន។
  • ការវ៉ាក់រៀបចំការប្រកួតប្រជែង បច្ចេកវិទ្យាសម្រាប់កសិកម្ម (ICT4Ag)​​​ ដើម្បី​ស្វែង​រកបច្ចេក​វិទ្យា​ថ្មីៗ​ដ៏គួរឱ្យចាប់​អារម្មណ៍ ដែល​អាចជួយលើកទឹកចិត្ត​ និង​បង្កើតវិធី​ថ្មីៗក្នុងការគាំទ្រ​កសិករ​កម្ពុជា។
  • កាវ៉ាក់​ កំពុងរិះរកប្រព័ន្ធទូទាត់ប្រាក់ថ្មីៗ សម្រាប់សហគមន៍ជនបទដែលមិនមានលទ្ធភាព​ទទួលបានសេវា​ធនាគារ ដោយសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ។