កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា

ការប្រកួតគំនិតច្នៃប្រឌិតប្រើ បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យកសិកម្ម

គំនិតច្នៃប្រឌិតប្រើ បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យកសិកម្មចាប់ផ្ដើមបើកទទួលពាក្យចូលរួមប្រកួតសម្រាប់អ្នកមានគំនិតច្នៃប្រឌិជួយកសិករខ្មែរ

កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាហៅកាត់ថាកាវ៉ាក់ មានសេចក្ដីសោមនស្សរីករាយក្នុងការចាប់ផ្ដើមផ្សព្វផ្សាយស្វែងរកពាក្យសុំចូលរួមប្រកួតគំនិតច្នៃប្រឌិតដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីគាំទ្រដល់ខ្សែសង្វាក់តម្លៃនៃប្រភេទដំណាំណាមួយ ឬប្រធានបទកសិកម្មអ្វីក៏បាន។

តើអ្នកចាប់អារម្មណ៍ដែរឬទេ?
អ្នកអាចចូលរួមជាបុគ្គល ប៉ុន្តែពួកយើងលើកទឹកចិត្តឲ្យអ្នកបង្កើតជាក្រុមដែលមានសមាជិកពី បីទៅប្រាំនាក់ដើម្បីអភិវឌ្ឍន៍គំនិតរបស់អ្នក។ អ្នកមិនចាំបាច់ជាអ្នកជំនាញខាងបច្ចេកវិទ្យាព័ត៌មានឡើយ ប៉ុន្តែតម្រូវឲ្យអ្នកមានលទ្ធភាពគិតស្វែងរកវិធី ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅក្នុងវិស័យកសិកម្ម។ ក្រុមរបស់អ្នកគួរមានសមាជិកមាន ជំនាញចំរុះដូចជា ជំនាញខាងជំនួញ ជំនាញធ្វើកិច្ចការបច្ចេកទេស និងជំនាញខាងរចនា។

ផុតកំណត់ថ្ងៃទី ២៥ ខែ កុម្ភះ ឆ្នាំ ២០១៨

កាវ៉ាក់នឹងជួយណែនាំអ្នកពីបញ្ហា និងសំណួរផ្សេងៗដែលអាចជាការបណ្តុះគំនិតរបស់អ្នក។ ការពិភាក្សា អំពីបច្ចេកវិទ្យានៅក្នុងកសិកម្ម (ICT4Ag Talk) នឹងប្រារព្ធធ្វើឡើងនៅក្នុងខេត្តបាត់ដំបង ព្រៃវែង កំពង់ចាម និងរាជធានីភ្នំពេញ។ សិក្ខាសាលានេះនឹងណែនាំអ្នកឲ្យស្វែងយល់ពីបញ្ហាកសិកម្មផ្សេងៗ ហើយអ្នកក៏អាចចោទជាសំណួរមកកាន់ពួកយើងអំពីកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានៅក្នុងកសិកម្ម (ICT4Ag)។

សម្រាប់ការស្វែងយល់បន្ថែមពីការប្រកួត និងកម្មវិធីសិក្ខាសាលាបួនខាងលើសូមចូលទៅកាន់ ទីនេះ.

សូមទំនាក់ទំនងមកកាន់: innovation@cavackh.org ឫ 078 794 139 ឫ https://www.facebook.com/ict4ag/

ទាញយកពាក្យសុំចូលរួម