កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី

ការពារបរិស្ថាន

ការងារ​​របស់កាវ៉ាក់ ក្នុងការ​លើកកម្ពស់​ផលិតភាព​​វិស័យ​កសិកម្ម​ នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​​បានកាន់តែប្រសើរ​ រួម​មាន​ការប្រើ​ជីថ្នាំកសិកម្ម​ និងការសាងសង់​​ប្រព័ន្ធ​ធារាសាស្ត្រ ​ហើយចំនុចទាំងអាច​មាន​ផលប៉ះពាល់​ ជាវិជ្ជមាន​ និង​អវិជ្ជមាន​ទៅ​លើ​បរិស្ថាន​។

ក្នុងនាមជា​កម្មវិធី​អភិវឌ្ឍន៍​មួយ​​ដែល​បានទទួល​មូលនិធិ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​​​ កាវ៉ាក់​មាន​ទំនួល​ខុសត្រូវ​​ក្នុង​ការថែរក្សា​បរិស្ថាន​ ដោយ​យោងទៅតាម​គោលការណ៍​​ និង​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​ របស់ក្រសួងការបរទេស​ និងពាណិជ្ជកម្ម – កម្មវិធីជំនួយអូស្ត្រាលី​ ហើយ​ក៏​ត្រូវ​អនុលោមតាម​បទ​បញ្ញត្តិការពារ​បរិស្ថាន​​របស់​ប្រទេស​កម្ពុជា​ផងដែរ​។ ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​រួមបញ្ចូល​ទាំង​ការកាត់បន្ថយ​ហានិភ័យ​ពាក់ព័ន្ធ​​នឹង​គ្រោះមហន្តរាយ​ធម្មជាតិ​ និង​ការត្រៀម​សម្រាប់​ផលប៉ះពាល់​​ពី​ការផ្លាស់ប្តូរ​អាកាស​ធាតុ​។

កាវ៉ាក់​បានកំណត់​​ និង​រាប់បញ្ចូល​បញ្ហា​បរិស្ថាន​ ទៅក្នុង​សកម្មភាព​របស់ខ្លួន​​ចាប់តាំងពី​ដំណាក់កាល​​គ្រោងរៀបចំ​ដំណើរការ​។ ហានិភ័យ​សំខាន់ៗ​​សម្រាប់​សកម្មភាព​របស់​កាវ៉ាក់​ ពាក់ព័ន្ធ​ជាសំខាន់​​ទៅនឹង​ការសាងសង់​ប្រព័ន្ធ​ធារាសាស្រ្ត​ និង​សកម្មភាព​បង្កើន​ផលិតកម្ម​កសិកម្ម​។

កាវ៉ាក់​បានបង្កើត​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​ (EMS) លម្អិត​មួយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ ដោយគោរពតាម​គោលនយោបាយ ​និង​ច្បាប់​ដែល​ពាក់ព័ន្ធ​របស់​ប្រទេស​កម្ពុជា​​ និង​អូស្ត្រាលី​។ EMS​ បញ្ចូល​ការគ្រប់គ្រង​បរិស្ថាន​​ទៅក្នុង​កម្មវិធី​ទាំងមូល​ ដើម្បី​ធានា​ថា​​សកម្មភាព​របស់កាវ៉ាក់ ផ្តល់​នូវលទ្ធផល​ដែលល្អ​​ និងប្រកបដោយ​ការទទួលខុសត្រូវ​ចំពោះបរិស្ថាន។

ស្របតាម​គោលការណ៍​ណែនាំ​អំពី​ការគ្រប់គ្រង​បរិស្ថាន​របស់​ក្រសួងការបរទេស​ និងពាណិជ្ជកម្ម ​ សម្រាប់​កម្មវិធី​ជំនួយ​របស់​អូស្ត្រាលី​ កាវ៉ាក់​អនុវត្តតាម​ដំណើរការ​​ការពារ​បរិស្ថាន​តាម​ដំណាក់កាល​នីមួយៗ​ សម្រាប់​រាល់សកម្មភាព​ទាំងអស់​របស់​កាវ៉ាក់​។ ការអនុវត្ត​របៀប​នេះ​ ធ្វើ​ឱ្យ​មាន​សកម្មភាព​គ្រប់គ្រង​ ការពិនិត្យឡើងវិញ​យ៉ាងលម្អិត​ ការវាយតម្លៃ​ កែតម្រូវ​ដោះស្រាយ​ និង​ការតាមដាន​ ដែលមាន​ការកត់ត្រាយ៉ាងល្អ។

ជំហាន​ខាងក្រោម​ត្រូវបានអនុវត្តតាម​ នៅក្នុង​សកម្មភាព​នីមួយៗ​ ដូចដែល​មាន​កំណត់​ដោយ​ EMS​៖

១.  ការវាយតម្លៃ​បរិស្ថាន​បឋម​៖ ការត្រួតពិនិត្យ​ និង​ការកំណត់​ទំហំ​នៃ​ការសិក្សា​

២.​ ការវាយតម្លៃ​លើ​មូល​ហេតុដែល​បណ្ដាល​ឱ្យ​មាន​ការ​ប៉ះពាល់លើ​​បរិស្ថាន ((EIA)

៣.​ ​ ការបង្កើត ​និង​អនុវត្ត​ផែនការ​គ្រប់គ្រង​បរិស្ថាន​ (EMP)ដែលរួមមានលក្ខខណ្ឌតម្រូវ​ចំពោះការ​ត្រួតពិនិត្យ និង​

៤.  តាមដាន​ និង​វាយតម្លៃ​

ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថានរបស់កាវ៉ាក់  មាននៅទីនេះ

ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​របស់​ ក្រសួងការបរទេស​ និងពាណិជ្ជកម្ម សម្រាប់​កម្មវិធី​ជំនួយ​របស់​អូស្ត្រាលី មាននៅទីនេះ