កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី

កាវ៉ាក់

កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា ហៅកាត់ថាកាវ៉ាក់ (CAVAC) មានគោលបំណងបង្កើនផលិតភាព និងប្រាក់ចំណូលរបស់កសិករដែលមានដីស្រែតូចៗ នៅក្នុងប្រទេសកម្ពុជា។ ជាជាងធ្វើការដោយផ្ទាល់ជាមួយកសិករ សកម្មភាពភាគច្រើនរបស់កាវ៉ាក់ធ្វើឡើងរាមរយៈកិច្ចសហប្រតិបត្តិការ (ភាពជាដៃគូ)​ជាមួយអ្នកចែកចាយ និងបញ្ញតិករ ដូចជារដ្ឋាភិបាល និងវិស័យឯកជន ដោយប្រើប្រាស់វិធីសាស្ត្រទីផ្សារ ក្នុងការផ្សព្វផ្សាយចំណេះដឹងអំពីបច្ចេកទេសកសិកម្មថ្មីៗ។ ផ្នែកសំខាន់មួយទៀតនៃការវិនិយោគរបស់កាវ៉ាក់ នៅក្នុងប្រទេសកម្ពុជា គឺការអភិវឌ្ឍគម្រោងប្រព័ន្ធធារាសាស្រ្តដែលគ្រប់គ្រងដោយសហគមន៍ ដើម្បីបង្កើនទិន្នផលរបស់​កសិករ តាមរយៈការធានាអោយមានការផ្គត់ផ្គង់ទឹកពេញមួយឆ្នាំ។

កម្មវិធីកាវ៉ាក់ ដំណាក់កាលទី២ ត្រូវបានបង្កើតឡើងបន្តពីកេរ្ត៍ដំណែលដ៏ជោគជ័យរបស់កម្មវិធីកាវ៉ាក់ ដំណាក់កាលទី១ ដែលបានដំណើរការពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។ កម្មវីធីកាវ៉ាក់ គឺជាការវិនិយោគដំបូងគេបង្អស់របស់រដ្ឋាភិបាលប្រទេសអូស្រ្តាលី ទៅលើវិធីសាស្រ្តប្រព័ន្ធទីផ្សារ យោងទៅតាមសមិទ្ធផលដែលទទួលបានពីដំណាក់កាលទី១​ ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បានសម្រេចពង្រីកកម្មវិធីមួយដំណាក់កាលបន្ថែមទៀត ចាប់ពីឆ្នាំ២០១៦​ ដល់ ២០២១ ព្រមទាំងពង្រីកវិសាលភាព និងថវិកាបន្ថែម។

វិធីសាស្រ្តប្រព័ន្ធទីផ្សាររបស់កាវ៉ាក់ មានន័យថាជាទូទៅយើងធ្វើការ ជាមួយអ្នកផ្គត់ផ្គង់ និងនិយ័តករ ជាជាងធ្វើការជាមួយកសិករដោយផ្ទាល់។ ចំណុចនេះក៏អាចមានន័យថា យើងអភិវឌ្ឍយុទ្ធសាស្រ្តជាមួយដៃគូវិស័យឯកជន រួមមាន ក្រុមហ៊ុនលក់ជី ថ្នាំកសិកម្ម រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ។

សកម្មភាពរបស់កាវ៉ាក់ត្រូវបានចែកចេញ៣ផ្នែកគឺ ៖ ផលិតភាពនិងពិពិធកម្ម ធារាសាស្រ្តនិងការគ្រប់គ្រងទឹក ​និង វិស័យពូជនិងការនាំចេញអង្ករ