កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា

ករណីសិក្សា៖ ជំងឺម៉ូសាអ៊ិក(CMD) និងផលប៉ះពាល់នៃជំងឺនេះលើកសិករដំឡូងមីនៅប្រទេសកម្ពុជា

ការរាតត្បាតនៃជំងឺម៉ូសាអ៊ិកនៅលើដំណាំដំឡូងមី បាននិងកំពុងគំរាមកំហែងដល់វិស័យដំឡូងមីនៅប្រទេសកម្ពុជា ដោយវាអាចធ្វើឱ្យមានការធ្លាក់ចុះទិន្នផលដំឡូងមីរហូតដល់ ៨០​​ភាគរយ។ កម្មវិធីកាវ៉ាក់ សហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មនៅតំបន់ត្រូពិច (CIAT) និងដៃគូអភិវឌ្ឍន៍នានា បាននិងកំពុងផ្តល់កិច្ចគាំទ្រដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការងារឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺនេះ។

ដំឡូងមីបានក្លាយជាដំណាំចម្បងទីពីរនៅកម្ពុជាបន្ទាប់ដំណាំស្រូវ ដោយផ្ទៃដីដាំដុះបានកើនឡើងខ្លាំងក្នុងរយៈពេលមួយទសវត្សកន្លងមក។ គិតត្រឹមឆ្នាំ២០១៨ ផ្ទៃដីដំណាំនេះមានប្រមាណជាងកន្លះលានហិកតានៃផ្ទៃដីកសិកម្មសរុបទូទាំងប្រទេស។ ដំឡូងមីជាដំណាំឧស្សាហកម្ម ដែលមានសក្តានុពលខ្ពស់ ក្នុងការបង្កើនប្រាក់ចំណូលកសិករខ្នាតតូចកម្ពុជា ដោយមានកសិករប្រមាណជាង ៩ម៉ឺនគ្រួសារ កំពុងប្រកបការងារ ឬមានរបរ ដែលទាក់ទិនទៅនឹងផលិតកម្មដំឡូងមី។

ទាញយកឯកសារ