កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា

វីដេអូ

លទ្ធផលនៃកម្មវិធីលើការដាំដំណាំដំឡូងមី

វីដេអូនេះបង្ហាញពីលទ្ធផលសកម្មភាពធ្វើចំការបង្ហាញមួយ ដែលធ្វើឡើងក្រោមកិច្ចសហការគ្នារវាងកម្មវិធីកាវ៉ាក់ និងក្រុមហ៊ុនបាយ័នហៀរីថេច។ កិច្ចប្រឹងប្រែងរួមគ្នានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ជីវភាពកសិករ តាមរយៈការកែលម្អការប្រើប្រាស់ជី និង​បច្ចេកទេសក្នុងដាំដំណាំដំឡូងមី។ ទន្ទឹមនឹងនេះ​ ការងារនេះក៏ជួយកែលម្អសេវាព័ត៌មានពីបច្ចេកទេសដាំដំណាំដំឡូងមី តាមរយៈវិស័យឯកជន ដែលមានក្រុមហ៊ុនបាយ័នហៀរីថេចជាតំណាង។


បង្កើនទិន្នផលស្រូវ និងកាត់បន្ថយចំណាយ

ឧបករណ៍ដាំគ្រាប់ស្រូវ អ៊ីឡាយ ប្រើសំពាធខ្យល់ ដើម្បីបាញ់គ្រាប់ស្រូវទៅក្នុងដីសើម។ ឧបករណ៍នេះអាចជួយកាត់បន្ថយបរិមាណគ្រាប់ពូជស្រូវដែលត្រូវប្រើមកត្រឹមចន្លោះ ៣០ ទៅ ១០០​ គីឡូក្រាម បើប្រៀបធៀបនឹងការព្រោះស្រូវដោយដៃ ដែលត្រូវប្រើគ្រាប់ពូជស្រូវប្រហែលពី ២០០ រឺ​ ៣០០ គីឡូក្រាម។ ឧបករណ៍នេះបាន​ទទួលពានរង្វាន់ប៉ាតង់សម្រាប់មនុស្សជាតិនៅឆ្នាំ២០១៨។

កម្មវិធីកាវ៉ាក់គាំទ្រសហគ្រាសកសិកម្មឈ្លាសវៃ ក្នុងការធ្វើទីផ្សារ និងផ្សព្វផ្សាយឧបករណ៍នេះ។